ព័ត៌មានអន្ដរជាតិ
វៀតណាមនាំចេញអង្ករជាង ៦ លានតោន ត្រឹម ៨ ខែដំបូងដើមឆ្នាំ
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) របស់វៀតណាម បានឲ្យដឹងថា វៀតណាមបាននាំចេញអង្ករចំនួន ៦,១៦ លានតោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើង ៥,៩ ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្នុងបរិមាណនៃការនាំចេញនេះ វៀតណាមទទួលបានចំណូលប្រមាណ ៣,៨៥ ប៊ីលានដុល្លារ ដោយកើនឡើង ២១,៧ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំដូចគ្នា។
បើតាម MARD ថា ទន្ទឹមនៃការកើនឡើងនៃទិន្នផល និងតម្លៃនាំចេញសរុប តម្លៃនាំចេញអង្ករគិតជាមធ្យមក្នុងរយៈពេលប្រាំ៨ខែដើមឆ្នាំ ក៏បានកើនឡើងផងដែរ ប្រហែល ១៤,៨ ភាគរយ ដោយលក់នៅតម្លៃ ៦២៥ ដុល្លារ/តោន។

បើតាមការចុះផ្សាយរបស់ Viet Nam News នាពេលកន្លងមក មន្រ្តីវៀតណាមបាននិយាយថា តម្លៃអង្ករវៀតណាមនឹងបន្តថ្លៃរហូតដល់ចុងឆ្នាំ ដោយសារតែកំណើនតម្រូវការពីទីផ្សារធំៗ រួមមានឥណ្ឌូណេស៊ី និងហ្វីលីពីន ក៏ដូចជាប្រទេសអតិថិជនជាប្រពៃណីផ្សេងទៀតរួមមាន ហ្គាណា ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម។
ដោយកំណើនតម្រូវការរបស់ប្រទេសអតិថិជន មន្រ្តីវៀតណាមបានអះអាងថា វៀតណាមរំពឹងនាំចេញអង្ករសរុបជាង ៨ លានតោននៅឆ្នាំនេះ ដែលអាចកើបចំណូលបានប្រមាណ ៥ ប៊ីលានដុល្លារ ដែលនេះជាកំណត់ត្រាថ្មីសម្រាប់វិស័យស្រូវអង្ករវៀតណាម គិតទាំងបរិមាណ និងតម្លៃ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


