ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖ អ្នកណាក៏ខ្វល់ខ្វាយរឿងជាតិដែរ តែកុំខ្វល់ខ្វាយជ្រុលដោយគ្មានហេតុផល
គ្មានជនជាតិណាឈឺឆ្អាល ខ្វល់ខ្វាយ និងស្រលាញ់ជាតិជាងប្រជាពលរដ្ឋខ្មែរខ្លួនឯងឡើយ តែសូមកុំព្រួយបារម្ភ ខ្វល់ខ្វាយជ្រុលហួស ដែលមិនសមទំនង។ នេះជាការលើកឡើងរបស់ប្រមុខក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា។

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញភាពស្ញប់ស្ញែងចំពោះកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សំដៅរួមចំណែកគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍន៍ផ្លូវក្រវាត់នៅតាមតំបន់ព្រំដែន។
លោកឧបនាយករដ្ឋមន្រ្តី ចាត់ទុកការរួមចំណែកនេះ ថា ជាការបង្ហាញច្បាស់ទឹកចិត្តខ្វល់ខ្វាយ និងឈឺឆ្អាលប្រកបដោយវិជ្ជមានរបស់ប្រជាពលរដ្ឋចំពោះជាតិមាតុភូមិ ដោយមិនអាចប្រកែកបានឡើយ។ លោក លើកឡើងថា គ្មានជនជាតិណាឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់ជាតិ និងចង់ឃើញភាពរីកចម្រើនរបស់ជាតិក្រោមម្លប់សុខសន្តិភាព ជាងប្រជាពលរដ្ឋខ្មែរនោះឡើយ។
ក្នុងន័យនេះ លោក ស សុខា បានគូសបញ្ជាក់ថា កន្លងមក និងថ្មីៗនេះ អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានបន្តប្រើមនោគមវិជ្ជានយោបាយបំផ្លាញផលប្រយោជន៍ជាតិ តាមរយៈការប៉ុនប៉ងធ្វើសកម្មភាពចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខក្នុងប្រទេស ដោយជ្រកក្រោមលេសខ្វល់ខ្វាយមិនសមហេតុផលទាំងលើគម្រោងព្រែកជីក ហ្វូណនតេជោ និងការអភិវឌ្ឍតំបន់ព្រំដែនជាប់ប្រទេសឡាវ និងវៀតណាម។

ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកសកម្មភាពក្រុមនិន្នាការប្រឆាំងជ្រុលនិយមនេះ ថា ជាការធ្វើនយោបាយតាមរបៀបស្មោកគ្រោគ ឃោសនាញុះញង់ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ។ លោក បានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្ដេចធិបតី ដោយបសង្កត់ធ្ងន់ថា គ្មានរដ្ឋាភិបាលណា ចំណាយធនធានទៅអភិវឌ្ឍន៍ជាតិ ដើម្បីបម្រើផលប្រយោជន៍បរទេសឡើយ ហើយក៏គ្មានអ្នកដឹកនាំណាដែលដឹកនាំប្រទេសនាំឱ្យបាត់បង់ទឹកដីនោះដែរ។
ការលើកឡើងរបស់ប្រមុខក្រសួងមហាផ្ទៃខាងលើ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអតីតមន្រ្តីរាជការក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនាមអតីតថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិមុន និងក្នុងនាមសម្ដេចធិបតី នាយករដ្ឋមន្រ្តីបច្ចុប្បន្ន លោក ស សុខា បានអរគុណអតីតមន្រ្តីរាជការទាំងអស់ដែលបានរួមចំណែកបំពេញការងារបម្រើជាតិ និងប្រជាជន ជាពិសេសការពារសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិគ្រប់ដំណាក់កាល៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


