ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលែងឲ្យរាយការណ៍ពីបាតុកម្ម
យោធាមីយ៉ាន់ម៉ានិយាយថា ខ្លួនកំពុងដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ៥ នៅក្នុងការប៉ុនប៉ងដើម្បីបំបិទមាត់ពួកគេ ស្របពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចំនួន ៥ នោះរួមមាន គេហទំព័រ Myanmar Now, សារព័ត៌មាន Khit Thit, វិទ្យុសម្លេងប្រជាធិបតេយ្យភូមា (DVB), ទូរទស្សន៍ Mizzima និងសារព័ត៌មាន 7 Day ខណៈដែលទូរទស្សន៍ Mizzima និងសារព័ត៌មាន 7 Day គឺជាសាខារបស់វិទ្យុ VOA ។

យោធាបានប្រកាសការដកហូតនេះតាមរយៈទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទ ។ ប្រព័ន្ធផ្សព្វផ្សាយទាំង ៥ បានរាយការណ៍លើការតវ៉ាដែលមិនឈប់ឈរជាពិសេសតាមរយៈអ៊ីនធឺណិត ។
ទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយទាំង ៥ នេះនឹងលែងផ្សព្វផ្សាយព័ត៌មានដល់សាធារណជនក្នុងកាលៈទេសៈណាក៏ដោយ ។

រហូតមកដល់ពេលនេះការតវ៉ានៅទូទាំងប្រទេសនៅតែបន្តកើតឡើង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារដែលបណ្តាលឲ្យអ្នកតវ៉ា ៤ នាក់បន្ថែមទៀតបានស្លាប់កាលពីថ្ងៃចន្ទ ។
ទន្ទឹមនោះកាលពីថ្ងៃសៅរ៍សមាជិកម្នាក់នៃគណបក្សដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ត្រូវគេរាយការណ៍ថាបានស្លាប់ដោយសារអំពើហិង្សាក្នុងការឃុំឃាំងរបស់យោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


