ព័ត៌មានជាតិ
គម្រោងរ៉េដបូកកែវសីមា រៀបចំយន្តការចំនួនពីរលើកកម្ពស់ការពារដីធ្លីសហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី
គម្រោងរ៉េដបូកកែវសីមា បានធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគីរី ដើម្បីលើកកម្ពស់សិទ្ធិក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ដែលជាផ្នែកមួយនៃការចូលរួមលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពការប្រើប្រាស់ដីធ្លីរបស់ជនជាតិដើមភាគតិចនៅខេត្តភូមិភាគឦសាន។

លោកស្រី ឆាយ គឹមហ៊ាក ប្រធានផ្នែកសហគមន៍រ៉េដបូកកែវសីមានៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់សិទ្ធិក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិរបស់ជនជាតិភាគតិចក្នុងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី គម្រោងរ៉េដបូកកែវសីមាបានអនុវត្តយន្តការចំនួនពីរ គឺការចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិជនជាតិដើមភាគតិច (CPA) និងចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច CLP។
«យន្តការទាំងពីរមានដំណើរការផ្សេងគ្នា គោលបំណងផ្សេងគ្នា និងមានតួនាទីផ្សេងគ្នា»។ នេះបើតាមលោក ស្រី ឆាយ គឹមហ៊ាក។
តាមរយៈគម្រោងរ៉េដបូកកែវសីមា បានជួយរៀបចំចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិ CPA បានចំនួន ៧ សហគមន៍ ដោយបានការទទួលស្គាល់ជាផ្លូវការពីក្រសួងបរិស្ថានចំនួន ៤ សហគមន៍ និង ៣ សហគមន៍ទៀតកំពុងបន្តដំណើរ។ ដោយឡែក ការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចបានរៀបចំចំនួន ១៥ ភូមិ ដោយ ៧ ភូមិទទួលបានបណ្ណកម្មសិទ្ធិរួចរាល់ និង ៨ ភូមិទៀតស្ថិតនៅក្នុងដំណើរការបន្ត។

លោកស្រី ឆាយ គឹមហ៊ាក បានលើកពីភាពខុសគ្នានៃយន្តការចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិជនជាតិដើមភាគតិច និងដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច ដោយសហគមន៍តំបន់ការពារធម្មជាតិមានអាណត្តិគ្រប់គ្រងត្រឹម ១៥ ឆ្នាំ មិនជាអចិន្ត្រៃយ៍នោះទេ ខណៈយន្តការចុះដីសមូហភាពជនជាតិដើមភាគតិច មានភាពអចិន្រ្តៃអាចគ្រប់គ្រងបានជារៀងរហូត។
បើតាមលោកស្រី ឆាយ គឹមហ៊ាន ភាពខុសគ្នាមួយទៀតនៃការចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិ គឺសហគមន៍បានត្រឹមដកហូតធនធានធម្មជាតិ ផលអនុផលដីព្រៃឈើ សម្រាប់បំពេញតម្រូវការរស់នៅមិនអាចយកធ្វើជាអាជីវកម្មបាននោះទេ ខណៈយន្តការដីសមូហភាពជនជាតិដើមភាគតិច អាចបែងចែកសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗដូចជាការកាប់ឆ្ការសម្រាប់ធ្វើកសិកម្មជាដើម។
មន្រ្តីជំនាញអង្គការដែលកំពុងធ្វើការពាក់ព័ន្ធជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ក៏លើកឡើងពាក់ព័ន្ធសហគមន៍ជនជាតិដើមភាគតិចភូមិពូត្រំនៅក្រុងសែនមនោរម្យ ដោយសារបានការគាំទ្រពីគម្រោងរ៉េដបូកកែវសីមា ទទួលបានទាំងបណ្ណកម្មសិទ្ធិដីសមូហភាព និងដីតំបន់ការពារធម្មជាតិ ដែលធ្វើឲ្យសហគមមានសុវត្ថិភាពប្រើប្រាស់ដីធ្លីសម្រាប់បម្រើដល់ប្រយោជន៍សហគមន៍។
«ដូចដឹងហើយគម្រោងរ៉េដបូកធ្វើនៅដែនជ្រកសត្វព្រៃ និងតំបន់ការពារ។ ការរៀបចំនេះ អាចឲ្យពលរដ្ឋនៅក្នុងសហគមន៍មានលំនឹងក្នុងជីវភាព ដោយសារពួកគាត់កម្មសិទ្ធិដីធ្លីច្បាស់លាស់ ងាយស្រួលក្នុងការគ្រប់គ្រងរៀបចំរចនាសម្ព័ន្ធផ្សេងៗ»។ លោកស្រីបញ្ជាក់បន្ថែម។

ភូមិពូព្រំ ជាភូមិមួយនៅក្នុងខេត្តមណ្ឌលគិរី ដែលជនជាតិភាគតិចព្នងភាគច្រើនរស់នៅជាលក្ខណៈសមូហភាពតាមបែបប្រពៃណី។
លោកស្រី ជ្រុ ស្រីតិះ អនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នងភូមិពូព្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ បានឲ្យដឹងថា សហគមន៍ភូមិពូត្រំ មានជនជាតិព្នងរស់នៅច្រើនជាង ៩០% ដែលជនជាតិដើមភាគតិចនៅបន្តរស់នៅលក្ខណៈសមូហភាពតាមបែបប្រពៃណី។
លោកស្រី ជ្រុ ស្រីតិះ បញ្ជាក់ថា ជនជាតិដើមភាគតិចនៅភូមិពូត្រំ បានចុះបញ្ជីដីសមូហភាពមានទាំងនៅក្នុងដែនព្រៃការពារនិងក្រៅតំបន់ការពារ។ ការចុះបញ្ជីដីសមូហភាពកម្មសិទ្ធិជនជាតិដើមភាគតិចចែកចេញជា ៥ ប្រភេទ មានប្រភេទដីលំនៅឋាន ដីកសិកម្ម ដីអារក្ស ដីកប់សព និងដីបម្រុងទុក និងទទួលបានបណ្ណកម្មសិទ្ធជាប្លង់រឹង។
តាមរយៈការគាំទ្រពីគម្រោងរេដបូកកែវសីមា ដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានជួយសហគមន៍ជនជាតិដើមភាគតិចមានច្បាស់លាស់ក្នុងការគ្រប់គ្រងដីធ្លី ដែលធ្វើឲ្យអ្នកភូមិជនជាតិដើមភាគតិចមានភាពលំនឹងក្នុងការរស់នៅនិងការប្រកបមុខរបរប្រចាំថ្ងៃ និងអាចបន្តរក្សាប្រពៃណីអត្តសញ្ញាណជនជាតិដើមភាគតិចកុំឲ្យបាត់បង់ទៅថ្ងៃអនាគត៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


