ព័ត៌មានជាតិ
កម្ពុជា បារាំង រៀបចំគម្រោងសិក្សាលទ្ធភាព សាងសង់ មន្ទីរពេទ្យអន្តរជាតិ កម្ពុជា-បារាំង
ក្រសួងសុខាភិបាល និងក្រុមហ៊ុន VINCI CONSTRUCTION GRANDS PROJETS S.A.S នៃសាធារណរដ្ឋបារាំង បានចុះអនុស្សរណៈយោគយល់គ្នា រៀបចំឡើងក្នុងគោលបំណងសំខាន់ រៀបចំប្រតិបត្តិគម្រោងសិក្សាលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យអន្តរជាតិ កម្ពុជា-បារាំង។

វេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុន VINCI នៃសាធារណរដ្ឋបារាំង ក្រោមអធិបតីភាព សាស្ត្រាចារ្យ កុយ វ៉ាន់នី តំណាង សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង លោក Junsereiwath SOK Economic Attaché តំណាង លោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាព នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈ នៃការយោគយល់គ្នានេះ រៀបចំឡើងនៅរសៀល ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងសំខាន់ រៀបចំប្រតិបត្តិគម្រោងសិក្សាលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យអន្តរជាតិ កម្ពុជា-បារាំង ដែលគ្រោងជាមន្ទីរពេទ្យ ចូលរួមចំណែកក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសេវាសុខាភិបាលប្រកបដោយបច្ចេកទេសខ្ពស់ ព្រមទាំងបម្រើឱ្យការបណ្តុះបណ្តាល និងការធ្វើការសិក្សាស្រាវជ្រាវផងដែរ។

នៅក្នុងពិធីនោះ សាស្ត្រាចារ្យរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ ក្រុមហ៊ុន Vinci និង Assistance Publique des Hôpitaux de Paris (AP-HP) ភាគីពាក់ព័ន្ធផ្សេងទៀតក្នុងគម្រោងនេះ ជាពិសេសស្ថានទូតបារាំង ប្រចាំកម្ពុជា ក៏ដូចជារដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ សាស្ត្រាចារ្យរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តឱ្យសម្រេចនូវគោលបំណងដែលបានចែងក្នុងអនុស្សរណៈយោគយល់គ្នានេះ។

គួរបញ្ជាក់ថា គម្រោងសិក្សាដែលមានរយៈពេលប្រមាណជា ៩ ខែនេះ ទទួលបានការគាំទ្រពី រដ្ឋាភិបាលបារាំង ក៏ដូចជាឆ្លុះបញ្ចាំង អំពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៧ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី