Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនសិង្ហបុរី សាងសង់រោងចក្រ ផលិតកាកសំណល់ពីស្វាយចន្ទីនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Midori Climate Partner Pte ឯកទេសផលិតកាកសំណល់ស្វាយចន្ទី ដែលមាន​មូលដ្ឋាននៅប្រទេសសិង្ហបុរី បានបោះទុនវិនិយោគសាងសង់រោងចក្រ លើថាមពលស្អាត បានមកពីផលិតផលចន្ទី ឆ្ពោះទៅកាន់​ស្វាយចន្ទីសំណល់សូន្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ថា ក្រុមហ៊ុន CSNC Agriculture Co., Ltd. សហការជាមួយក្រុមហ៊ុន Midori Climate Partner Pte បានសាងសង់រោងចក្របាន ៨០% នៅក្នុងខេត្តកំពង់ធំ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។ រោងចក្រមានទំហំដី ៦០ ហិកតា ដែលមានសមត្ថភាពផលិតកាបូន ៤០ តោន ក្នុងមួយថ្ងៃ។

លោក ស៊ុយ កុកធានថ្លែងថា៖ «​នៅពេលដែលរោងចក្រដំណើរការ ជាអត្ថប្រយោជន៍មួយសម្រាប់ប្រជាកសិករ ដែលជារបបគំឃើញថ្មី»។

លោក អួន ស៊ីឡុត ប្រធានសមាគស្វាយចន្ទីកម្ពុជាបានប្រាប់ថា ដំណើរការកែច្នៃគ្រាប់ស្វាយ​ចន្ទីឆៅមាន ៣ ដំណាក់កាល​ទី១ យើងត្រូវការរោង​ចក្រ​កែច្នៃ ក្នុងនោះ ១ តោនគ្រាប់ចន្ទីឆៅ ទទួលបានសំបក ៧៥០ គីឡូ​ក្រាម។ ទី២ យើងត្រូវ យកសំបក ទៅគាបយកប្រេង ដោយ ៣ គីឡូក្រាមសំបក ទទួលបានប្រេងមួយគីឡូ។

ទី៣ កាកសំណល់ចុងក្រោយដែលសល់ពីគាប យកទៅឱ្យរោងចក្រទី៣ ដែលអាចកែច្នៃទៅ​ជា​កាកសំណល់សរីរាង្គ ផលិតជាជី និងធ្យូងឧស្សាហកម្ម។

បើតាមប្រធានសមាគមរូបនេះ ក្រុមហ៊ុនសិង្ហបុរីនេះ ជាក្រុមហ៊ុនទី៣ ដែលប្រធានក្រុមហ៊ុន​បាន​លើកសំណើរថា ប្រសិនបើកម្ពុជាអាចផ្គត់ផ្គង់សំបកចុងក្រោយ ១ ម៉ឺនតោន ក្រុមហ៊ុននឹងបើក​រោង​ចក្រផលិត ដើម្បីទ្រទ្រង់អព្យាក្រឹត្យកាបោន ហើយយកសំណល់​ទាំងអស់ពីស្វាយចន្ទី ដើម្បី​យក​មកធ្វើធ្យូងឧស្សាហកម្ម។

លោក អួន ស៊ីឡុត បញ្ជាក់ថា លទ្ធផលផ្គត់ផ្គង់សំបកចុងក្រោយ នៅកម្ពុជានៅមានកម្រិត ដោយ​សារ​បច្ចុប្បន្ន មានតែក្រុមហ៊ុន Santana Agro Products តែមួយ ដែលបានចាប់ផ្ដើម​គាបប្រេង​នៅឆ្នាំនេះ ហើយមិនដឹងថា សមត្ថភាពទទួលបានប៉ុណ្ណា ប៉ុន្តែលោក សង្ឃឹមថា ២ ឬ៣ ឆ្នាំខាង​មុខ ក្រុមហ៊ុនជប៉ុន MIRATH Agri Tech អាចកែច្នៃបាន នោះនឹងនៅសល់សំបក​ហើយ​បន្ត​រុញទៅរោងចក្ររោងចក្រកែច្នៃចុងក្រោយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ៣៦ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម