ព័ត៌មានអន្ដរជាតិ
ពូទីន បញ្ជាកេណ្ឌទាហានឲ្យបានជាង១៣ម៉ឺននាក់ថែមទៀត
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកេណ្ឌទាហានថ្មីចំនួនជាង១៣ម៉ឺននាក់ នៅក្នុងសេចក្តីព្រាងច្បាប់នារដូវស្លឹកឈើជ្រុះ ដែលចាប់ផ្តើមពីថ្ងៃទី១ខែតុលា និងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមក្រឹត្យរបស់វិមានក្រឹមឡាំង ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

ក្រឹត្យនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែតរដ្ឋ Rossiyskaya Gazeta របស់រុស្ស៊ី ដែលអំពាវនាវឲ្យអនុវត្តសេចក្តីព្រាងច្បាប់ស្ដីអំពីការកេណ្ឌទាហានដែលជាពលរដ្ឋមានអាយុចន្លោះពី១៨ទៅ៣០ឆ្នាំ ក្នុងចំនួន១៣៣ ០០០នាក់។
ប្រធានការិយាល័យកេណ្ឌទាហានរបស់រុស្ស៊ី លោក Vladimir Tsimlyansky បាននិយាយថា លក្ខខណ្ឌសម្រាប់ទាហានធ្វើដូចរាល់ដងគឺបម្រើការរយៈពេល១២ខែនៅក្នុងអង្គភាពយោធានៃប្រទេសរុស្ស៊ី។
លោក Tsimlyansky ថា៖ «ខ្ញុំសូមកត់សម្គាល់ថា ទាហាននឹងមិនត្រូវបានកោះហៅឲ្យចូលរួមក្នុងប្រតិបត្តិការយោធាពិសេសនៅក្នុងតំបន់ថ្មីនោះទេ»។ រុស្ស៊ីបានហៅសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែនកាលខែកុម្ភៈឆ្នាំ២០២២ថាជាប្រតិបត្តិការយោធាពិសេស។ យ៉ាងណា អ៊ុយក្រែន និងសម្ព័ន្ធមិត្ត ហៅថាជាការប៉ុនប៉ងបែបចក្រពត្តិនិយម ដើម្បីដណ្តើមយកទឹកដី។
រុស្ស៊ីបានវាយដណ្ដើមយកផ្នែកខ្លះនៃភាគអាគ្នេយ៍អ៊ុយក្រែននៅចុងឆ្នាំ២០២២ ដោយហៅទឹកដីនេះថាជា «តំបន់ថ្មី»។ ទង្វើនេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយបណ្ដាប្រទេសលោកខាងលិច។
សូមរំឭកថា លោក ពូទីន កាលពីខែកញ្ញាក៏ធ្លាប់បានបញ្ជាឲ្យបង្កើនទាហានសកម្មពី ១៨ម៉ឺននាក់ ឡើងដល់ ១,៥លាននាក់ ដែលជាវិធានការមួយធ្វើឲ្យរុស្ស៊ីក្លាយជាប្រទេសមានកងទ័ពធំបំផុតលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសចិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


