ជីវិតកម្សាន្ដ
ក្រុមសិល្បៈជិត២០០នាក់ ត្រៀមខ្លួនសម្ដែងក្នុងមហោស្រពវប្បធម៌និងសិល្បៈនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង នៅប្រទេសចិន
ក្រុមសិល្បៈកម្ពុជា រួមជាមួយក្រុមសិល្បៈមកពីបណ្ដាប្រទេសនៃតំបន់ទន្លេមេគង្គ-ឡានឆាង ជិត២០០នាក់ បានមកជួបជុំគ្នាធ្វើការហាត់សម កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ សម្រាប់ការសម្ដែងក្នុងពិធីបើកជាផ្លូវការក្នុងមហោស្រពវប្បធម៌និងសិល្បៈនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នៅឧទ្យានជាតិ Man Ting National Park នៅទីក្រុងXishuangbanna ខេត្តយូណាន ប្រទេសចិន។

រដ្ឋបាលខេត្តយូណាន សហការជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្ត បានរៀបចំមហោស្រពវប្បធម៌និងសិល្បៈ នៃបណ្ដាប្រទេសតាមតំបន់ទន្លេមេគង្គ-ឡានឆាង លើកទី១២នេះឡើង ក្នុងគោលបំណងលើកកម្ពស់ជំរុញការ ផ្សព្វផ្សាយសិល្បៈវប្បធម៌ក្នុងតំបន់ ការបង្ហាញពីវឌ្ឍនភាពនៃសិល្បៈ និងចែករំលែកនូវលក្ខណៈពិសេសនៃទស្សនីយភាពសិល្បៈរបស់ប្រទេសនីមួយៗ ពិសេសគឺការបង្កើនចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន។ សិល្បៈវប្បធម៌បង្ហាញពីសាមគ្គីភាព ភាតរភាព សេចក្ដីថ្លៃថ្នូ និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក «មានសន្ដិភាព ទើបមានការជួបជុំសប្បាយ»៕



ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


