ព័ត៌មានជាតិ
សហគមន៍ទេសចរណ៍ ៦ កន្លែង ជាគោលដៅអេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនៅខេត្តរតនគិរី
ខេត្តរតនគីរីមានសហគមន៍ទេសចរណ៍ចំនួន ៦ កន្លែង ដែលត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងគោលដៅទេសចរណ៍មួយចំនួន និងដើម្បីសម្រួលនិងទាក់ទាញទេសចរមកកម្សាន្ត។
សហគមន៍ទេសចរណ៍ផ្តល់សិទ្ធិអំណាចដល់សហគមន៍ ក្នុងការគ្រប់គ្រងនូវកំណើនទេសចរណ៍ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈសេវាកម្មទេសចរណ៍បង្ហាញពីទំនៀមទម្លាប់ ប្រពៃណី របៀបរបបរស់នៅ ការអភិរក្សវប្បធម៌ និងធនធានធម្មជាតិជាដើម។

សហគមន៍ទេសចរណ៍ចំនួន ៦ កន្លែង នៅក្នុងខេត្តរតនគីរីមានដូចជា៖
១/ សហគមន៍បឹងយក្សឡោម
សហគមន៍បឹងយក្សឡោម មានទីតាំងនៅសង្កាត់យក្ខឡោម ក្រុងបានលុង ចម្ងាយ ៥ គ.ម ពីទីរួមខេត្ត។ សក្តានុពលសហគមន៍ទេសចរណ៍ធម្មជាតិនេះ មានបឹងធម្មជាតិបន្ទុះភ្នំភ្លើង មានដើមឈើព័ទ្ឋជុំវិញបឹងមិនចេះរីងស្ងួតគ្រប់រដូវ និងប្រពៃណីបងប្អូនជនជាតិដើមភាគតិច។ សហគមន៍មានផ្តល់សេវាផ្ទះស្នាក់ ម្ហូបអាហារ មគ្គុទ្ទេសក៍ មានសំលៀកបំពាក់ជនជាតិ។

២/ សហគមន៍ទឹកជ្រោះកាចាញ
មានទីតាំងនៅសង្កាត់កាចាញ ក្រុងបានលុងចម្ងាយ ៧គ.ម ពីទីរួមខេត្ត។ សក្តានុពលមានទឹកជ្រោះធម្មជាតិ, ស្ពានយោល មានខ្យល់អាកាសត្រជាក់បរិសុទ្ធ រួនទាំងមានព្រៃឈើច្រើន។ សហគមន៍មានសេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ មគ្គុទ្ទេសក៏ និងសំលៀកបំពាក់ជនជាតិដើមភាគតិច។
៣/ សហគមន៍ទឹកជ្រោះចាអ៊ុង
សហគមន៍ទឹកជ្រោះចាអ៊ុង ទីតាំងនៅឃុំចាអ៊ុង ស្រុកអូរជុំ មានចម្ងាយ ០៩ គ.ម ពីទីរួមខេត្ត។ សហគមន៍មានទឹកជ្រោះធម្មជាតិ, ល្អាងភ្នំខ្យល់និងសត្វព្រៃ។ សហគមន៍ក៏មានរៀបចំផ្ទះស្នាក់ ម្ហូបអាហារ និងមគ្គុទ្ទេសក៍សម្រាប់ជូនភ្ញៀវដើរកម្សាន្ត។

៤/ សហគមន៍ទឹកជ្រោះកាទៀង
មានទីតាំងនៅឃុំល្បាំង២ ស្រុកលំផាត់ ចម្ងាយ ១០ គ. គ.ម ពីទីរួមខេត្ត។ សក្ដានុពលរបស់សហគមន៍មានទឹកជ្រោះធម្មជាតិ, ល្អាងភ្នំ, មានសត្វដំរី និងសត្វព្រៃ។ សហគមន៍មានផ្ទះស្នាក់ ម្ហូបអាហារ មគ្គុទ្ទេសក៍ និងសេវាកម្មជិះដំរី។
៥/ សហគមន៍ទឹកជ្រោះអូរស៊ិនលែរ៍
ទីតាំងឃុំកាឡែង ស្រុកលំផាត់ ចម្ងាយ ១៩ គ.ម ពីទីរួមខេត្ត។ សក្ដានុពលរបស់សហគមន៍មានទឹកជ្រោះធម្មជាតិ ៧ ថ្នាក់ និងមានដើមឈើជាច្រើន។ សហគមន៍ មានសេវាផ្ទះស្នាក់ ម្ហូបអាហារ និងមគ្គុទ្ទេសក៍សម្រាប់ជូនភ្ញៀវដើរកម្សាន្ត។

៦/ សហគមន៍ទឹកជួរតាតតៃ
មានទីតាំងនៅឃុំកាឡែង ស្រុកលំផាត់ ចម្ងាយ ៣៤ គ.មពីទីរួមខេត្ត។ សក្តានុពលមានទឹកជួរទន្លេស្រែពក និងត្រីទន្លេ។ សហគមន៍មានផ្ទះស្នាក់ ម្ហូបអាហារ និងមគ្គុទ្ទេសក៍។
៧/ សហគមន៍បឹងលំកុដ
មានទីតាំងនៅឃុំសេដា ស្រុកលំផាត់ ចម្ងាយ ៥៤ គ.ម ពីទីរួមខេត្ត។ សក្តានុពលរបស់សហគមន៍ មានបឹងធម្មជាតិ,បន្ទុះភ្នំភ្លើង និងវត្តអារាម។ សហគមន៍ មានផ្ទះស្នាក់ ម្ហូបអាហារ និងមគ្គុទ្ទេសក៍៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ