ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរីនៅភូមិភាគឦសាន មានសហគមន៍ទេសចរណ៍ ៥ កន្លែង ផ្តល់សេវាកម្សាន្តដល់ភ្ញៀវទេសចរ
មិនខុសពីបណ្តាខេត្តភាគឦសានផ្សេងទៀត ខេត្តមណ្ឌលគិរីមានវិសាលភាពធនធានធម្មជាតិយ៉ាងច្រើនអនេក។ មានរមណីយដ្ឋានទេសចរណ៍ទាំងធម្មជាតិ កែច្នៃ និងវប្បធម៌ ជាង ១០០ កន្លែង អាជ្ញាធរក៏បានរៀបចំឲ្យមានសហគមន៍ទេសចរណ៍ចំនួន ៥ កន្លែង ដើម្បីផ្តល់សេវាទេសចរណ៍និងការកម្សាន្តដល់ភ្ញៀវទេសចរ។
–សហគមន៍វប្បធម៌ភ្នំក្រោល


សហគមន៍វប្បធម៌ភ្នំក្រោល មានទីតាំងនៅភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ចម្ងាយជាង ១១១ គ.ម ពីទីរួមខេត្ត។ ជាមួយសម្រស់នៃធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ សហគមន៍មានរៀបចំសេវាអ្នកនាំភ្ញៀវ សម្រាប់ទេសចរដែលចង់ស្វែងយល់កាន់តែច្បាស់ពីតំបន់វប្បធម៌នេះ។
–សហគមន៍ទឹកជ្រោះមនោរម្យ (ទឹកធ្លាក់ដំណាក់ស្តេច)

សហគមន៍ទឹកជ្រោះមនោរម្យ (ទឹកធ្លាក់ដំណាក់ស្តេច) ជាតំបន់ទេសចរណ៍បែបធម្មជាតិមានទីតាំងនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ចម្ងាយ ០៥ គ.ម ពីទីរួមខេត្ត។ សក្តានុពលនៃសហគមន៍ទេសចរណ៍នេះមានទឹកជ្រោះ ព្រៃឈើ មានរៀបចំកញ្ចុះសម្រាប់ភ្ញៀវអង្គុយកម្សាន្ត រួមទាំងសេវាកម្មម្ហូបអាហារ។
-សហគមន៍ទឹកជ្រោះជ្រៃធំ
សហគមន៍ទឹកជ្រោះជ្រៃធំរៀបចំបែបអេកូទេសចរណ៍ ដែលមានទីតាំងនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ចម្ងាយ ២០គ.ម ពីទីរួមខេត្ត។ សក្តានុពលនៃសហគមន៍ទឹកជ្រោះជ្រៃធំមានទឹកធ្លាក់ ព្រៃឈើ រួមទាំងមានផ្តល់សេវាដល់ភ្ញៀវទេសចរមានផ្ទះស្នាក់ អាហារ និងកញ្ចុះ។

-សហគមន៍ទេសចរណ៍ទឹកធ្លាក់ លែងឃិន លែងអង់
សហគមន៍ទេសចរណ៍ទឹកធ្លាក់ លែងឃិន លែងអង់ ជាសហគមន៍អេកូទេសចរណ៍មានទីតាំងនៅឃុំសែនមនោរម្យ ស្រុកអូររាំង ចម្ងាយប្រហែល ២៦ គ.ម ពីទីរួមខេត្ត។ សក្តានុពលរបស់សហគមន៍ មានទឹកធ្លាក់ដែលភ្ញៀវទេសចរអាចងូតទឹកធ្លាក់ ទស្សនាធម្មជាតិ និងសេវាកម្សាន្តផ្សេងទៀត។

–សហគមន៍ទេសចរណ៍ដេអេ
សហគមន៍ទេសចរណ៍ដេអេ មានទីតាំងនៅភូមិធុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលសក្តានុពលរបស់សហគមន៍គឺធនធានធម្មជាតិ ការដើរព្រៃ និងមើលសត្វព្រៃ៕
បន្តអាន៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពុងវិនិយោគទីតាំងទេសចរណ៍មួយកន្លែងក្នុងខេត្តមណ្ឌលគិរី
បន្តអាន៖ តំបន់ទេសចរណ៍ជាង ១០០ កន្លែងនៅមណ្ឌលគិរី មានឈ្មោះប្លែកៗតាមសំនៀងជនជាតិដើមភាគតិច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


