ព័ត៌មានជាតិ
ណែនាំសហគមន៍ទេសចរណ៍ ៦ កន្លែង នៅខេត្តស្ទឹងត្រែង ទេសចរចង់កម្សាន្តបែបធម្មជាតិមិនអាចមើលរំលងបាន
ខេត្តស្ទឹងត្រែងដែលមានភូមិសាស្រ្តជាប់ប្រទេសឡាវ ជាខេត្តមួយអំណោយផលសម្រាប់តំបន់អេកូទេសចរណ៍។
ដោយមានភូមិសាស្រ្តជាប់ដងទន្លេមេគង្គហូរចាក់ពីប្រទេសឡាវ ខេត្តដែលសំបូរធនធានធម្មជាតិនេះ បានរៀបចំគោលដៅទេសចរណ៍ចំនួន ៥ កន្លែង គ្រប់គ្រងដោយសហគមន៍ ដែលមានផ្តល់សេវាកម្មទេសចរណ៍ជាច្រើន មានទាំងផ្ទះស្នាក់ អាហារ រួមទាំងមគ្គុទ្ទេសចរ៍ក្នុងសហគមន៍។
១/ សហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ មានទីតាំងនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ចម្ងាយ ៦៥ គ.ម ពីទីរួមខេត្តស្ទឹងត្រែង។

សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ជាសហគមន៍អេកូទេសចរណ៍ដែលហ៊ុមព័ទ្ធដោយកោះនៅក្នុងទន្លេមេគង្គ សម្បូរទៅដោយជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី ដូចជា ព្រៃលិចទឹក ដីល្បាប់ ឆ្នេរខ្សាច់ និងសត្វជិតផុតពូជជាច្រើនប្រភេទ។ ភ្ញៀវទេសចរដែលមកកម្សាន្ត គឺពួកគាត់ចូលចិត្តផ្ដិតយករូបភាពដ៏ស្រស់ស្អាត, លេងទឹក, បោះតង់, គយគន់ទេសភាពព្រៃលិចទឹក, មើលថ្ងៃរះ និងទិដ្ឋភាពថ្ងៃហៀបលិច ស្ទូចត្រី និងជិះទូកលំហែតាមកោះ។
សហគមន៍ក៏មានផ្តល់សេវាកម្មផ្ទះស្នាក់, សេវាកម្មអាហារនិងភេជ្ជៈ, សេវាកម្មកង់/ ម៉ូតូ/ ទូក, សេវាកម្មមគ្គុទ្ទេសក៍ក្នុងសហគមន៍, សេវាកម្មគោយន្ត និងដឹកជញ្ជូនភ្ញៀវ សេវាកម្មបោះតង់/ ជំរុំជាដើម។
២/ សហគមន៍អេកូទេសចរណ៍ព្រះរំកិល មានទីតាំងនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ចម្ងាយ ៦៨ គ.ម ពីទីរួមខេត្ត។

សក្តានុពលនៃតំបន់អេកូទេសចរណ៍មានព្រៃលិចទឹកទន្លេមេគង្គ ការទស្សនាស្ពានយោល, ដើរព្រៃ បោះតង់លើឆ្នេរខ្សាច់, ស្ទូចត្រី និងជិះទូកលំហែតាមកោះ។
សហគមន៍មានផ្តល់សេវាកម្មផ្ទះស្នាក់, សេវាកម្មអាហារនិងភេជ្ជៈ, សេវាកម្មកង់/ម៉ូតូ/ទូក, សេវាកម្មមគ្គុទ្ទេសក៍ក្នុងសហកមន៍,សេវាកម្មគោយន្ត និងដឹកជញ្ជូនភ្ញៀវ និងសេវាកម្មបោះតង់/ ជំរុំជាដើម។
៣/ សហគមន៍អេកូទេសចរណ៍កោះព្រះ មានទីតាំងនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ចម្ងាយ ៣៥ គ.ម។

កោះព្រះគឺជាភូមិមួយដែលស្ថិតនៅលើកោះតូចមួយនៅកណ្តាលទន្លេមេគង្គ និងមានចម្ងាយ ៣៥ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។ កោះព្រះសំបូរទៅដោយធនធានធម្មជាតិ។ ដំណើរកម្សាន្តទៅកាន់កោះព្រះគឺជាបទពិសោធន៍នៃការធ្វើដំណើរដែលមិនអាចបំភ្លេចបាន តាមដងទន្លេពីទីរួមខេត្តទៅកោះព្រះដែលជាផ្នែកមួយដ៏ស្រស់ស្អាតបំផុតនៃទន្លេមេគង្គ។
សហគមន៍មានសេវាកម្មផ្ទះស្នាក់, សេវាកម្មអាហារនិងភេជ្ជៈ, សេវាកម្មកង់/ម៉ូតូ/ ទូក, សេវាកម្មមគ្គុទ្ទេសក៍ក្នុងសហកមន៍, សេវាកម្មគោយន្ត និងដឹកជញ្ជូនភ្ញៀវ, សេវាកម្មបោះតង់/ជំរុំ។
៤/ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងនៅភូមិកោះស្នែង ឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យ ចម្ងាយ ២២ គ.ម ពីទីរួមខេត្ត។ សក្តានុពលសហគមន៍មានព្រៃលិចទឹកទន្លេមេគង្គ (ទស្សនាព្រៃអ្នកតា, កសិទេសចរណ៍, ស្ដាប់សត្វយំ, ទស្សនាសត្វស្វា, កំប្រុក, ដើរព្រៃ និងងូតទឹកត្រជាក់ៗ) បោះតង់លើឆ្នេខ្សាច់,ស្ទូចត្រី ,ជិះទូកលំហែតាមកោះ និងមើលអន្លង់បបែល និងអន្លង់កំបោរ។


សហគមន៍ មានសេវាកម្មផ្ទះស្នាក់, សេវាកម្មអាហារនិងភេជ្ជៈ, សេវាកម្ម កង់/ម៉ូតូ/ ទូក, សេវាកម្មមគ្គុទ្ទេសក៍ក្នុងសហកមន៍, សេវាកម្មគោយន្ត និងដឹកជញ្ជូនភ្ញៀវ, សេវាកម្មបោះតង់/ ជំរុំ
៥/ សហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ មានទីតាំងនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ចម្ងាយ ៤៥ គ.ម ពីទីរួមខេត្តស្ទឹងត្រែង។


សក្ដានុពលសហគមន៍មានភ្នំធំភ្នំតូច,កសិទេសចរណ៍, ស្ដាប់សត្វយំ, ទស្សនាសត្វស្វា ,កំប្រុក, ដើរព្រៃ ចូលល្អាងភ្នំធំៗ មើលសត្វប្រចៀវពេលរសៀល) បោះតង់ក្នុងព្រៃ និងដើរព្រៃ។
សហគមន៍ មានផ្ទះស្នាក់, សេវាកម្មអាហារនិងភេជ្ជៈ, សេវាកម្មកង់/ម៉ូតូ, សេវាកម្មមគ្គុទ្ទេសក៍ក្នុងសហកមន៍, សេវាកម្មគោយន្ត និងដឹកជញ្ជូនភ្ញៀវ, សេវាកម្មបោះតង់/ជំរុំ។
៦/ សហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល (អូរច្រឡង់) ស្ថិតក្នុងឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល (អូរច្រឡង់) គឺជាតំបន់ទេសចរណ៍ដែលមានទឹកហូរវែងអន្លាយខួបប្រាំង ខួបវស្សា ដែលគួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោមទីតាំងផ្សេងៗទៀតរបស់ខេត្តស្ទឹងត្រែង។

អ្នកទេសចរអាចធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋានកណ្តាលព្រៃធម្មជាតិដ៏ស្រស់ស្អាត អាចងូតលេង និងស្តាប់សំឡេងសត្វយំ ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបំភ្លេចអស់ទុក្ខកង្វល់។ ម៉្យាងទៀត គឺអាចជួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍អេកូទេសចរណ៍នោះបានទៀតផង។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


