ព័ត៌មានជាតិ
ខេត្តក្រចេះមានតំបន់អេកូទេសចរណ៍ ៤ កន្លែង ទាក់ទាញទេសចរទៅកម្សាន្ត
ខេត្តក្រចេះមានតំបន់អេកូទេសចរណ៍ចំនួន ៤ កន្លែង ជាគោលដៅទាក់ទាញទេសចរទៅកម្សាន្ត។
ខេត្តជាប់ដងទន្លេមេគង្គនេះ មានសក្តានុពលលើធនធានធម្មជាតិដ៏សំបូរបែប។ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៃក្រឡានថ្មគ្រែ រួមទាំងត្រីផ្សោតទន្លេដែលជាប្រភេទត្រីកម្រជិតផុតពូជនៅលើពិភពលោក ធ្វើឲ្យទេសចរឆ្ងាយជិតចង់ស្វែងយល់និងទៅកម្សាន្តនៅខេត្តភាគឦសានមួយនេះ។

ទាក់ទងតំបន់អេកូទេសចរណ៍ក្នុងខេត្តវិញ ក៏មានទាក់ទាញទាំងទេសចរក្នុងស្រុកនិងក្រៅស្រុកជាពិសេសសហគមន៍ទេសចរណ៍កោះទ្រង់។
សហគមន៍ទេសចរណ៍កោះទ្រង់
សហគមន៍ទេសចរណ៍កោះទ្រង់ មានទីតាំងនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ចម្ងាយជាង ១ គីឡូម៉ែត្រ ការធ្វើដំណើរត្រូវឆ្លងសាឡាងពីទីរួមខេត្ត។


មានភូមិសាស្រ្តនៅទល់មុខក្រុងក្រចេះ មានពលរដ្ឋរស់នៅចំនួន ២ ភូមិ សហគមន៍ទេសចរណ៍កោះទ្រង់ អំណោយផលដល់វិស័យទេសចរណ៍។ ពលរដ្ឋនៅក្នុងសហគមន៍បានដាំដុះដំណាំជាច្រើនប្រភេទ ហើយដំណាំឈើហូបផ្លែដ៏មានសក្តានុពលនោះគឺក្រូចថ្លុងដែលមានឱជារសផ្អែមឆ្ងាញ់ល្បីល្បាញទូទាំងប្រទេស។ សហគមន៍បានរៀបចំបង្កើតសួនដើមឈើអនុស្សាវរីយ៍សម្រាប់ភ្ញៀវដែលទៅកម្សាន្តផងដែរ។
នៅលើកោះ សហគមន៍មានផ្តល់សេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ សួនដាំបន្លែ បោះតង់ ម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់មើលសត្វជ្រឹងជាដើម។
សហគមន៍ទេសចរណ៍កោះផ្តៅ
សហគមន៍ទេសចរណ៍កោះផ្តៅ មានទីតាំងនៅឃុំកំពង់ចាម ស្រុកសំបូរចម្ងាយ ៤៣ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។

ជាកោះមួយនៅទល់មុខស្រុកសំបូរមានប្រវែង ៤៥គ.ម អំណោយផលដល់វិស័យទេសចរណ៍ មានសត្វស្លាបជាច្រើនប្រភេទទាក់ទាញទេសចរ មានកន្លែងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត។ សហគមន៍មានផ្ទះស្នាក់ ម្ហូបអាហារ ម៉ូតូឌុប សេវាជិះទូកមើលសត្វផ្សោត និងសត្វស្លាប មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ។
សហគមន៍ទេសចរណ៍កោះសាមសិប
សហគមន៍ទេសចរណ៍កោះសាមសិបដែលមានកោះរាប់រយ ក៏ជាគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញយ៉ាងពិសេសក្នុងខេត្តក្រចេះ ដែលមានទីតាំងនៅឃុំកោះខ្មែរ ស្រុកសំបូរ ចម្ងាយ ៩៥ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។

សហគមន៍ទេសចរណ៍កោះសាមសិប ទាក់ទាញភ្ញៀវទេសចរទស្សនាសត្វស្លាបជាច្រើនប្រភេទ មានទេសភាពថ្ងៃលិចតាមមាត់ទន្លេ និងមានខ្យល់អាកាសល្អ។
សហគមន៍ក៏មានសេវាផ្ទះស្នាក់ ម្ហូបអាហារ ជិះទូកមើលសត្វស្លាប បោះតង់ មើលទេសភាពថ្ងៃលិចនៅតាមមាត់ទន្លេជាដើម។
សហគមន៍ទេសចរណ៍កោះតំបង
សហគមន៍ទេសចរណ៍កោះតំបង មានទីតាំងនៅឃុំបឹងចារ ស្រុកសំបូរចម្ងាយ ៩៨ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ អំណោយផលផ្នែកអេកូទេសចរណ៍ មានសត្វផ្សោត សត្វស្លាប ទេសភាពថ្ងៃលិចតាមមាត់ទន្លេ។
សហគមន៍មានផ្តល់ផ្ទះស្នាក់ ម្ហូបអាហារ ជិះទូកមើលសត្វផ្សោត មើលសត្វស្លាបច្រើនប្រភេទ បោះតង់ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេជាដើម៕
បន្តចុចអាន៖ ខេត្តក្រចេះជាប់ដងទន្លេ សំបូរធនធានធម្មជាតិ ទេសចរឆ្ងាយជិតចង់ស្គាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


