សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីជំរុញឱ្យពន្លឿន ការចរចាអភិវឌ្ឍផ្លូវដែក និងឈានទៅចុះ MOU ត្រឹមដំណាច់ឆ្នាំនេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បញ្ចប់ការចរចា និងឈានទៅដល់ការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើការអភិវឌ្ឍផ្លូវដែក នៅត្រឹមដំណាច់ឆ្នាំ ២០២៤ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ផ្លូវដែក ឥឡូវយើងមានមួយចំហៀងពីជើងទៅត្បូង ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីចរចារគ្នាឱ្យបាន MOU យ៉ាងយូរចុងឆ្នាំនេះ ព្រោះយើងកកស្ទះ គាំងរាប់សិបឆ្នាំមកហើយ ហើយយើងមិនអាចទុកតទៅទៀតទេ ត្រូវពង្រឹង ទៅថ្ងៃមុខយើងអាចពិនិត្យលទ្ធភាពរឿងផ្លូវដែកពីភ្នំពេញទៅទិសខាងកើត ដើម្បីតភ្ជាប់ ព្រោះវាជួយច្រើននៅក្នុងការដឹកជញ្ជូន កាត់បន្ថយការចំណាយ»។

កម្ពុជាមានផ្លូវដែក ២ ខ្សែ ដែលមួយខ្សែចេញពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៨៦ គីឡូម៉ែត្រ សាងសង់នៅឆ្នាំ ១៩២៩ និងមួយខ្សែទៀត ចេញពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង ២៦៦ គីឡូម៉ែត្រ សាងសង់នៅឆ្នាំ ១៩៦០។
សម្រាប់ខ្សែពីភ្នំពេញទៅខេត្តព្រះព្រះសីហនុ បច្ចុប្បន្ននេះអាចបើកបរក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថភ្លើងដឹកអ្នកដំណើរ និង៥០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ការដឹកទំនិញ។
ចំណែកខ្សែពីភ្នំពេញទៅក្រុងប៉ោយប៉ែត មិនអាចបើកបរក្នុងល្បឿនលឿនបានទេ ដែលបច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើឲ្យប្រសើឡើងដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ស្ថានភាពផ្លូវរថភ្លើងនេះបានធ្វើឲ្យសមត្ថភាពដឹកជញ្ជូនទំនិញតាមរថភ្លើងបច្ចុប្បន្ននេះធ្វើបានតែក្នុងរង្វង់ ៦ ឬ ៧ភាគរយនៃទំនិញទាំងអស់ដែលដឹកទៅកំពង់ផែ។
ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា កាលពីខែមេសា ដើមឆ្នាំ ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។
ផែនការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។
លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា ក្នុងរយៈពេលមធ្យម កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែកអាចបើកបានល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ទៅកាន់ក្រុងសៀមរាប។
ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាមកំពង់ធំ និងសៀមរាប៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


