ព័ត៌មានជាតិ
មណ្ឌលអប់រំកែប្រែចំនួន៤ ដែលទទួលការអនុវត្តឃុំឃាំងខុសៗគ្នា
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តមុខងាររបស់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ឱ្យស្របទៅតាមស្ថានភាពជនជាប់ឃុំ និងស្ថានភាពពន្ធនាគារ កម្ពុជាបានកំណត់ការបែងចែកគោលដៅឃុំឃាំងជនជាប់ឃុំ តាមមណ្ឌលអប់រំកែប្រែចំនួន៤ ផ្សេងៗគ្នា។

យោងតាមប្រកាស ស្តីពីការកំណត់គោលដៅឃុំឃាំងជនជាប់ឃុំសម្រាប់មណ្ឌលកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ចេញដោយក្រសួងមហាផ្ទៃ ឆ្នាំ២០២២ ប្រការ៣ បានចែងថា មណ្ឌលអប់រំកែប្រែ មានមុខងារគ្រប់គ្រងជនជាប់ឃុំជាទណ្ឌិត ក្នុងគោលដៅអនុវត្តកម្មវិធីអប់រំកែប្រែបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តារនីតិសប្បទា និងកម្មវិធីសមាហរណកម្ម។ ក្នុងនោះ មណ្ឌលអប់រំកែប្រែចំនួន៤ ទទួលការអនុវត្តឃុំឃាំងខុសៗគ្នា រួមមាន មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី៣ និងមណ្ឌលអប់រំកែប្រែទី៤។
មណ្ឌលអប់រំកែប្រែទី១ មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ទទួលអនុវត្តឃុំឃាំងជនជាប់ឃុំបុរសជាទណ្ឌិត ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ៥ឆ្នាំ រហូតដល់ក្រោម ១៥ឆ្នាំ។ មណ្ឌលអប់រំកែប្រែទី២ មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ទទួលអនុវត្តឃុំឃាំងជនជាប់ឃុំស្ត្រីជាទណ្ឌិត។ មណ្ឌលអប់រំកែប្រែទី៣ មានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ ទទួលអនុវត្តឃុំឃាំងជនជាប់ឃុំបុរសជាទណ្ឌិត ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ១៥ឆ្នាំ រហូតមួយជីវិត។ ចំណែក មណ្ឌលអប់រំកែប្រែទី៤ មានទីតាំងនៅក្នុងខេត្តពោសាធិ៍សាត់ ទទួលអនុវត្តឃុំឃាំងជនជាប់ឃុំបុរសជាទណ្ឌិត ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្រោម ៥ឆ្នាំ ឬអនុវត្តទោសពន្ធនាគារនៅសល់ក្រោម ៥ឆ្នាំ។

តាមប្រការ៤ នៃប្រកាសដដែល ពន្ធនាគាររាជធានី-ខេត្ត មានមុខងារគ្រប់គ្រងជនជាប់ឃុំកំពុងស្ថិតក្នុងដំណើរការនីតិវិឌីតុលាការ និងអាចរក្សាទុកជនជាប់ឃុំជាទណ្ឌិត ដែលស្ថិតក្នុងចំណាត់ថ្នាក់សន្តិសុខទាប បានត្រឹមចន្លោះពី១០% ទៅ ១៥% នៃចំនួនទណ្ឌិតសរុបជាក់ស្តែង សម្រាប់ទុកបម្រើសេវានានាក្នុងពន្ធនាគារ៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


