ចរាចរណ៍
បើករថយន្តឆ្លងផ្លូវបំបែកខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តមួយគ្រឿង ក្រឡាប់ផ្ងារជើង នៅកោះពេជ្រ
ជនជាតិកូរ៉េម្នាក់ បើករថយន្តឆ្លងផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តរបស់ជនជាតិចិនម្នាក់ ពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៤០ នាទីព្រឹក ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរគល់ស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសន្តិសុខក្បែរគល់ស្ពានហង្ស បានប្រាប់ឲ្យដឹងថា គេឃើញមានបុរសជនជាតិកូរ៉េម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក JAC ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO- 5201 ទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវសុភមង្គល លុះមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តខាងលើបានឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុករថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0082 ចំទ្វារខាងស្ដាំពេញទំហឹង ដែលបើកដោយជនជាតិចិន ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យរេចង្កូតបុកក្បាលនាគពុះចែកផ្លូវ វៀចចេញពីជួរ។ រីឯរថយន្តក្រឡាប់រងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុ ដោយតំណាងភាគីទាំងសងខាងជជែកយកឈ្នះរៀងខ្លួន សមត្ថកិច្ចសម្រេចទាក់ទងទៅកាន់ជំនាញចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចយករថយន្តទាំង ០២ គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


