សន្តិសុខសង្គម
រថយន្តដឹកភ្ញៀវទេសចរ ឆ្លងចរន្តរេចង្កូតបុករះរថយន្ត និង រ៉ឺម៉ក០២គ្រឿង បណ្ដាលឲ្យជនបរទេសរួមខ្មែរ ០៣នាក់ របួសធ្ងន់ស្រាល
ជនបរទេសរួមខ្មែរ ០៣នាក់ របួសធ្ងន់ស្រាលក្នុងករណីឆ្លងចរន្តអគ្គិសនីរថយន្ត ហើយបែរជារេចង្កូតបុករះរថយន្ត និងរ៉ឺម៉កក្នុងកោះពេជ្រ។ ករណីនេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេបានប្រទះឃើញរថយន្តប្រភេទ ដឹកភ្ញៀវទេសចរណ៍ យីហោ«Big Bus Angkor» ធ្វើដំណើរ ដឹកភ្ញៀវទេសចរណ៍ ០២នាក់ និងអ្នកបើកម្នាក់ តាមបណ្តោយផ្លូវ កោះពេជ្រ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ ចំណុចកើតហេតុ រថយន្តខាងលើស្រាប់តែឆ្លងចរន្តចេញពីក្បាលរថយន្ត បង្កអោយមានផ្សែងហ៊ុយ ភ្លាមៗនោះអ្នកបើក គ្រប់គ្រង់ស្មារតីលែងបាន បណ្តាលអោយរថយន្តរេចង្កូត បុករថយន្ត តូយូតា មួយគ្រឿងស៊េរីទំនើប រួចបន្តទៅបុករះរម៉ក០២គ្រឿង បន្ថែមទៀត។


ប្រភពដដែលបន្តថា ស្របពេលនោះ រ៉ឺម៉កក៏ជាប់មកជាមួយរថយន្តបង្ក អូសប្រមាណជា ៦០ម៉ែត្រ ទើបកើតមានជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ខណៈនោះបុរសជាអ្នកបើក និងភ្ញៀវបរទេសដែលជិះខាងលើរថយន្ត ក៏បានហក់ចុះមកក្រោម បង្កអោយរបួសធ្ងន់ស្រាល ០៣នាក់ បញ្ជូនទៅមន្ទីរពេទ្យ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ វាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕ អត្ថបទ ៖ រដ្ឋា


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


