ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីរកឃើញប្រធានាធិបតីថ្មី បន្តពីលោកវីដូដូដែលដឹកនាំ២អាណត្តិ
ឥណ្ឌូណេស៊ីដែលមានប្រជាជនច្រើនបំផុត និងជាប្រទេសធំបំផុតនៅអាស៊ីអាគ្នេយ៍ រកឃើញប្រធានាធិបតីទី៨ គឺលោក Prabowo Subianto នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ ដោយបន្តពីអតីតប្រធានាធិបតី Joko Widodo ដែលដឹកនាំឥណ្ឌូណេស៊ីប្រកបដោយជោគជ័យរយៈពេល១០ឆ្នាំ។

ដោយសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់បងប្អូនជនរួមជាតិរបស់គាត់នៅទូទាំងប្រជុំកោះនេះលោក Prabowo Subianto ដែលស្និទ្ធជាមួយអតីតប្រធានាធិបតី វីដូដូស្រាប់នោះ នឹងបន្តដឹកនាំប្រទេសជាមួយអនុប្រធានាធិបតី Gibran Rakabuming Raka ដែលជាកូនប្រុសរបស់លោកវីដូដូ។
យោងតាមសារព័ត៌មាន The Staits Times នៅក្នុងសុន្ទរកថាបើកពិធីឡើងកាន់អំណាចនៅថ្ងៃទី២០តុលា ដ៏អធឹកអធមមួយ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់លោកនៅឯសភាប្រឹក្សាប្រជាជន (MPR) ក្នុងទីក្រុងហ្សាកាតា លោក Prabowo បាននិយាយថា លោក និងអនុប្រធានាធិបតីរបស់លោក Gibran Rakabuming Raka នឹងបម្រើប្រជាជនឥណ្ឌូនេស៊ីទាំងអស់។
លោកបាននិយាយថា៖«ដោយស្មារតីទទួលខុសត្រូវពេញលេញ និងដោយកម្លាំងទាំងអស់នៅក្នុងវិញ្ញាណ និងរូបកាយរបស់យើង យើងនឹងអនុវត្តការដឹកនាំរបស់ប្រទេសឥណ្ឌូនេស៊ី… ដោយផ្តល់អាទីភាពដល់ផលប្រយោជន៍ប្រជាជនឥណ្ឌូណេស៊ី រួមទាំងអ្នកមិនបោះឆ្នោតឱ្យយើង»។
លោក Prabowo បាននិយាយថា មនុស្សជាច្រើននៅតែរស់នៅជាមួយការលំបាកក្នុងប្រទេស ដោយលោកបានបន្ថែមថា រដ្ឋបាលរបស់លោកនឹងធ្វើការដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌូនេស៊ីនៅទូទាំងសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


