ព័ត៌មានជាតិ
ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ក្នុងខេត្តកំពត នៅថ្ងៃទី២-៣ ខែវិច្ឆិកា ខាងមុខ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «មរតកយើង» ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ព្រឹត្រ្តិការណ៍នេះ មានកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកបន្ទាយមាស និងវិទ្យាល័យទូកមាស។

នៅក្នុងព្រឹត្តិការណ៍ មានកម្មវិធីសំខាន់ៗជាច្រើន ដូចជា កម្មវិធីស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរ ការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជន កម្មវិធីដាល់អំបុក និងការបង្ហាញសិល្បៈចម្អិនម្ហូបអាហារខ្មែរ ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈ ពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី។ ព្រមទាំងមានការសម្តែងសិល្បៈទស្សនីយភាពចម្រុះជាច្រើនទម្រង់ដូចជា ការសម្តែងចាប៉ីដងវែង ការសម្តែងល្ខោនបុរាណ (ខេត្តកណ្តាល) ការបង្ហាញគុនល្បុក្កតោ (ខេត្តកំពត) ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈ (ខេត្តបាត់ដំបង) ការបង្ហាញទេពកោសល្យរបស់ក្រុមសិល្បៈអង្គការអេពិកអាត (ខេត្តកំពត) និងការសម្តែងយីកេអង្គឃ្លៃ (ស្រុកឈូក ខេត្តកំពត) រួមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀត។
សម្រាប់ព្រឹត្តិការណ៍រយៈពេល ២ថ្ងៃនេះ លោកអ្នកអាចចូលរួមទស្សនាដោយសេរី ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១១៖០០នាទីយប់៕

-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


