ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ ជំរុញកំណែទម្រង់រដ្ឋបាលក្នុងប្រព័ន្ធយុត្តិធម៌
ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ ជំរុញកំណែទម្រង់រដ្ឋបាលក្នុងវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ជោគជ័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ នឹងជួយជំរុញដល់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសិក្ខាសាលារវាងក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ ស្តីពីការពិនិត្យឡើងវិញ ការវិភាគនូវមុខងារ និងរចនាសម្ព័ន្ធក្រសួង។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
ថ្លែងក្នុងសិក្ខាសាលានេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ ជាពិសេសក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដែលផ្តល់កិច្ចសហការល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានជួយគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ក្នុងការធ្វើឱ្យការពិនិត្យឡើងវិញ និងការវិភាគនូវមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌ សម្រេចបានវឌ្ឍនភាពតាមកម្មវិធីការងារដែលបានគ្រោងទុក។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសរំលេចជូនអង្គសិក្ខាសាលាទាំងមូលអំពីការងារកែសម្រួលរចនាសម្ព័ន្ធ និងការកែទម្រង់សំខាន់ៗមួយចំនួនក្នុងវិស័យយុត្តិធម៌ ដែលក្រសួងយុត្តិធម៌បានអនុវត្តនាពេលកន្លងមក។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយការងារកែទម្រង់ទាំង២នេះ ត្រូវបានរៀបចំជាមុំដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងជាវិធានការគន្លឹះរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលនៅក្នុងនីតិកាលទី៧នេះ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សង្កត់ធ្ងន់ថា ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នេះ គឺមានភាពប្រទាក់ក្រឡាគ្នា ហើយជោគជ័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាកាតាលីករមិនអាចខ្វះបាន ដែលនឹងជួយពន្លឿន និងបង្កើនប្រសិទ្ធភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និង គុណភាពយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់សម្តេចធិបតី ក្នុងការលើកកម្ពស់គោលការណ៍នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


