ព័ត៌មានជាតិ
ក្រសួងចំនួន៣ កំពុងបើកទទួលពាក្យ សម្រាប់ការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រសួងចំនួន៣ គឺក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ កំពុងបើកទទួលពាក្យ សម្រាប់ការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិលចូលបម្រើការងារក្នុងក្របខណ្ឌ។

ចំពោះការប្រឡងប្រជែងនេះ រួមមានជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ១ ០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន ១០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន ១៨០កន្លែង និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន ៥០កន្លែង ដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាពÇ ចេះគឺជាប់ ជាប់ដោយមោទន និងធ្លាក់ដោយអស់ចិត្តÈ។

សូមស្វែងរកតំណភ្ជាប់ និងតាមរយៈការស្កែនដែលមានភ្ជាប់ជូនដើម្បីដាក់ពាក្យចូលរួមប្រឡងប្រជែង៕
(១)មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000
(២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01
(៣)សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr
(៤)សិស្សមន្ត្រីជាន់ខ្ពស់ https://go.gov.kh/era/mcsehf



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


