ជីវិតកម្សាន្ដ
តួឯកប្រុសរូបសង្ហារ Nam Yoonsu សុខចិត្តបោះបង់ K-drama ធំៗ២ ដើម្បីតែសម្ដែងរឿង BL 19+
តារាសម្ដែងប្រុស ដ៏ល្បីល្បាញ Nam Yoonsu ត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្ដភាគកូរ៉េជាច្រើន ដូចជារឿង Our Nineteen ដែលលោកសម្ដែងជាតួឯកប្រុសផងដែរ។ មិនតែប៉ុណ្នោះ មួយរយៈក្រោយនេះ ប្រជាប្រិយភាពរបស់តារាប្រុសរូបនេះ កាន់តែហក់ខ្ពស់ឡើងគួរឲ្យកត់សម្គាល់។
មហាជននាំគ្នាងាកមកចាប់អារម្មណ៍ទៅលើ Nam Yoonsu ជាខ្លាំង បន្ទាប់ពីលោកឈានជើងចូលវិស័យ សម្ដែងរឿង BL វិញ ដែលជាវិស័យភាពយន្ដ ដែលមហាជនកូរ៉េ ភាគច្រើនរើសអើង។ យ៉ាងណាមិញ សន្ទុះនៃការគាំទ្ររបស់លោក ស្ទុះឡើងខ្លាំង បន្ទាប់ពីលោកសម្ដែងរឿង Love In The Big City ដែលកំពុងតែចាក់បញ្ចាំង។

រឿងភាគ BL មួយនេះ ជាប្រភេទរឿងដែលមានឈុតឆាកលើគ្រែ និងមិនអាចឲ្យទស្សនិកជនទូទៅទស្សនាបាននោះទេ និយាយរួមទៅ 19+ តែម្ដង។ អ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ទៀតនោះគឺ នៅក្នុងកិច្ចសម្ភាសន៍ Yoonsu បានទម្លាយថា ខ្លួនបានបដិសេធ រឿងភាគ K-Drama ដល់ទៅ២រឿង ដើម្បីសម្ដែងរឿង BL មួយនេះ។

លើសពីនោះ លោកបានបន្ថែមថា លោកចង់សម្ដែងរឿងប្រភេទស្រឡាញ់ភេទដូចគ្នានេះខ្លាំងពេក លោកសុខចិត្តបដិសេធ មិនសម្ដែងក្នុងរឿងភាគកូរ៉េធំៗ២ ដើម្បីអាចដើរតួក្នុងរឿង Love In The Big City ។ សម្ដីរបស់ Yoonsu បាននិយាយថា “ ខ្ញុំពិតជាចង់ធ្វើវាឲ្យបាន មុននឹងខ្ញុំស្លាប់ (…) និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំចង់ដឹងខ្លាំងណាស់ថា តើបុរសប៉ុន្មាននាក់ ដែលខ្ញុំនឹងជួប ខ្ញុំមានអារម្មណ៍ថា ជួបច្រើនជាងនៅក្នុងសៀវភៅ។”
ជាមួយគ្នានេះដែរ តារាសម្ដែងប្រុស ដ៏សង្ហាររូបនេះ កាន់តែមានប្រជាប្រិយភាពហក់ឡើងខ្ពស់ មានអ្នកគាំទ្រស្រឡាញ់ ហើយថែមទាំងកេរ្តិ៍ល្បីល្បាញជាមុនខ្លាំងទៀតផង៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ