ជីវិតកម្សាន្ដ
លទ្ធផលធ្វើតេស្តរកកូវីដ ពេជ្រ សោភា ចេញល្ងាចមិញនេះ
តារាស្រីជួរមុខប្រចាំផលិកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បង្ហាញលទ្ធផលធ្វើតេស្តរកមេរោគ នាល្ងាចថ្ងៃទី ១១ មីនានេះថា ខ្លួនអវិជ្ជមានវីរុសកូវីដ-១៩។

អ្នកនាង ពេជ្រ សោភា បានបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការថា អ្នកនាងពុំរកឃើញឆ្លងវីរុសកូវីដឡើយនៅក្នុងដំណាក់កាលធ្វើតេស្តលើកទី១ គឺអ្នកចម្រៀងរូបនេះ ទទួលលទ្ធផលអវិជ្ជមាន(Negative)។

ប៉ុន្តែទោះជាយ៉ាងណា ម្ចាស់បទ “មិត្ត១០០ឆ្នាំ” រូបនេះ កំពុងធ្វើចត្តាឡីស័ក ដោយបន្តធ្វើការពីផ្ទះ រយៈ ១៤ ថ្ងៃ ដើម្បីតាមដានសុខភាព និងរង់ចាំធ្វើតេស្តជាលើកទី២។

គួររំឭកថា ពេជ្រ សោភា ជាតារាមួយរូបទៀតនៅផលិកម្មហង្សមាសដែលតេស្តអវិជ្ជមានកូវីដ បន្ទាប់ពី អ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ លោក ហ្សូណូ អ្នកនាង សួស វីសា និងអ្នកនាង សុខ ស្រីនាង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ២ថ្ងៃ ផលិតកម្មហង្សមាសមានបុគ្គលិកសំខាន់ៗ ៧ រូប ឆ្លងកូវីដ
ចុចអាន៖ ទស្សនីយភាពល្អៗ ក្នុងបទចម្រៀងភាពយន្តជីវចល រឿង «Raya and the Last Dragon»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


