Connect with us

ព័ត៌មានជាតិ

ទូក​ល្បី​ប្រកួតមិនដែលចាញ់ “នរិន្ទរង្សី ពិជ័យចិត្របុត្រ” រៀបចំ​ពិធី​បួងសួងត្រៀម​ចេញដំណើរប្រកួត​នៅ​ទីក្រុងភ្នំពេញ

បានផុស

នៅ

ទូកខ្នាតវែងផ្នែកបុរស «នរិន្ទរង្សី ពិជ័យចិត្របុត្រ» ដែលកំពុងបោះសំឡេងល្បីរន្ទឺពេញផ្ទៃប្រទេសមានដើមកំណើតនៅវត្តព្រែកនរិន្ទ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទូកខ្នាតវែងផ្នែកបុរសដែលមានចំណុះជាង ៧០ នាក់ និងមានឈ្មោះ “នរិន្ទរង្សី ពិជ័យចិត្របុត្រ” គឺជាប់លេខមួយជាប្រចាំ ដែលពុំមានទូកណាមួយអាចយកជ័យជំនះបានឡើយ ដែលរហូតល្បីឈ្មោះបោះសំឡេង និងមានកវីនិពន្ធរៀបរៀងជាបទចម្រៀងដើម្បីតម្រូវ ទៅនឹងឈ្មោះរបស់ទូកនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្រុមកីឡាករចំណុះឲ្យទូក បានចេញដំណើរពីវត្តព្រែកនរិន្ទ ដោយបាន​មក​ឈប់សុំចតនៅខាងមុខវត្តក្តុល ព្រមទាំងបានលេងភ្លេង នៅក្នុងបរិវេណវត្តក្តុល ដើម្បីសុំសេចក្តីសុខ ក្នុងការធ្វើដំណើរ និងសូមឲ្យទទួលបានជ័យជំនះក្នុងការប្រកួតនៅទីក្រុងភ្នំពេញ នាថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកាខាងមុខនេះ។

រហូតមកទល់ពេលនេះ គឺទូក នរិន្ទរង្សី ពិជ័យចិត្របុត្រ ជាមួយនឹងក្រុមកីឡាករ កំពុងធ្វើដំណើរចេញពីក្រុងបាត់ដំបង ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញហើយ ដើម្បីចូលរួមប្រកួតយកជ័យលាភីនាឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខ៕

អត្ថបទ៖ សោ.និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម