ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ហួសចិត្តសង្ឃមួយចំនួនតូច បើកទ្វាររបងផ្ទះគេ បិណ្ឌបាតពេលយប់ សង្ស័យជាសង្ឃក្លែងបន្លំ
ម្ចាស់មកុដ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី បានសម្តែងអារម្មណ៍ហួសចិត្តជាខ្លាំងដោយអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបុគ្គលមួយចំនួនដែលទំនងក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតហើយថែមទាំងបើកទ្វាររបងចូលផ្ទះគេពេលយប់។

ការលើកឡើងនេះ គឺបន្ទាប់ពីអ្នកនាងបានជួបហេតុការណ៍នោះដោយផ្ទាល់ ខណៈតារាស្រីរូបនេះបាននិយាយថា ខ្លួនហាក់មានការចង់ភ័យខ្លាចផងដែរពេលជួបរឿងបែបនេះ។
ជុំវិញរឿងរ៉ាវនេះ អ្នកនាង ងិន ម៉ារ៉ាឌី ក៏មិនបានបញ្ចញរូបភាព ឬវីដេអូអ្វីលាតត្រដាងពីបុគ្គលក្លែងខ្លួនជាសង្ឈរូបនោះដែរ ដោយគ្រាន់តែរៀបរាប់ទាំងងឿងឆ្ងល់ថា បើសិនជាបិណ្ឌបាត ហេតុអ្វីមិនគង់ក្រៅផ្ទះរបស់គេ? ចាំបាច់អី្វបើកទ្វាររបងផ្ទះគេចូលបែបនេះទៅវិញ។

ជាមួយគ្នានោះ ក៏មានការបញ្ចេញមតិវែកញែកមួយចំនួនពីអ្នកគាំទ្រ ដោយយល់ថា ជាសង្ឃក្លែងបន្លំ និងមានការលើកឡើងផ្សេងៗគ្នាផងដែរទាក់ទងនឹងករណីនេះ។

គេកត់សម្គាល់ថាអ្នកនាងងិន ម៉ារ៉ាឌីខណ:ដែលសព្វ ថ្ងៃអាជីពសិល្ប:របស់នាងហាក់មានភាពរយាលបន្តិ ចដោយសារនាងត្រូវបំពេញតួនាទីជាម្តាយមើលថែកូ នក៏ពិតមែនប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែទទួ លបានការគាំទ្រពីមហាជន។ ម្យ៉ាងទៀត ម៉ារ៉ាឌី មក ដល់ពេលនេះនៅតែរក្សាបានការគាំទ្រនិងសរសើរពីទស្សនិកជនពិសេសអ្នកនិយមតាមដានវិស័យបវរ កញ្ញានៅកម្ពុជា៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


