ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីលំដាប់អន្តរជាតិផ្នែករចនាម៉ូតក្រចក
អតីតម្ចាស់មកុដនៃកម្មវិធី Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី បានបង្ហាញមោទនភាព និងរំភើបជាខ្លាំង បន្ទាប់ពីតារាស្រីរូបនេះមានឱកាសចេញទៅបញ្ចេញសមត្ថភាពដោយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីលំដាប់អន្តរជាតិផ្នែករចនាម៉ូតក្រចក Fantasy KBC Award 2025 ។

បើតាមការបញ្ជាក់បវរកញ្ញាកម្ពុជាអ្នកនាង ងិន ម៉ារ៉ាឌី បានឲ្យដឹងថាទីបំផុតកូនខ្មែរម្នាក់នេះអាចធ្វើបាន ក្នុងការប្រកួតអន្តរជាតិផ្នែកក្រចកវែងfantasy5ម្រា មចាក់ដោយដៃនៃម្សៅ Acrylic ។ នាងបន្តថា ក្នុងការប្រកួតនេះគឺនាងទទួលបានចំណាត់ថ្នាក់លេខ២ ហើយនាងតែងតែជឿថា ក្មេងស្រីដែលមានក្តីសុបិន្តហ្នឹងក្លាយទៅជាមនុស្សស្រីដែលមានទស្សនវិស័យ។
ងិន ម៉ារ៉ាឌី បាននិយាយទៀតថា “អរគុណអ្នកគ្រូធំ Arrow Queen ដែលបានផ្តល់ឱកាសអោយខ្ញុំចូលប្រកួតវាជាទំព័រថ្មីមួយសម្រាប់ខ្ញុំក្នុងអាជីពនេះ ចាប់តាំងពីថ្ងៃដែលខ្ញុំឈាងជើងដើរចូលសាលា ខ្ញុំបានជឿជាក់រួចទៅហើយថា សាលានេះហ្នឹងដឹកនាំខ្ញុំទៅកាន់ជំនាញមួយដែរខ្ញុំចង់បាន”។

ជាមួយគ្នានេះ អ្នកនាង ងិន ម៉ារ៉ាឌី បានសម្តែងការអរគុណដល់គ្រូបន្ទុកថ្នាក់ផងដែរ ដែលតែងតែអបអរពេលសិស្សទទួ លបានជោគជ័យ និងសម្រាប់ការផ្តល់កម្លាំងចិត្ត ពិសេសអរគុណដល់ក្រុមគ្រួសារដែលបំផុសគំនិតក្នុងការធ្វើសុីក្លូនេះឡើង។ នាងបន្ថែមថា ជោគជ័យនេះក៏ដោយសារស្វាមីដែលតែងតែជឿជាក់និងទុកឱកាសឱ្យខ្លួន ក្នុងការសាងស្នាដៃជាច្រើនមុនពេលចាកចេញពីមាតុភូមិ ពាននេះ ជ័យជំនះនេះ មិនសម្រាប់នាងតែម្នាក់ទេ តែសម្រាប់ប្រជាជនប្រទេសកម្ពុជានិងមាតុភូមិ ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


