Connect with us

ជីវិតកម្សាន្ដ

ងិន ម៉ារ៉ាឌី ត្រូវគេចាត់ទុកជាបវរកញ្ញាប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ជាគំរូដ៏ល្អសម្រាប់សង្គម

បានផុស

នៅ

ម្ចាស់​មកុដ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី ខណៈ​សព្វថ្ងៃ​អាជីព​សិល្បៈ​ហាក់​មាន​ភាព​រយាល​បន្តិច​ដោយសារ​នាង​ត្រូវ​បំពេញ​តួនាទី​ជា​ម្តាយ​មើលថែ​កូន​ក៏​ពិតមែន ប៉ុន្តែ​ប្រជាប្រិយភាព​នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិតណាស់ ម៉ារ៉ាឌី មកដល់ពេលនេះ​នៅតែ​រក្សាបាន​ការគាំទ្រ​ និង​សរសើរ​ពី​ទស្សនិកជន​ ពិសេស​អ្នក​និយម​តាមដាន​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា។ អ្នកនាង ងិន ម៉ារ៉ាឌី ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​បុគ្គល​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដែល​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សង្គម និង​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ។

ក្រុម​អ្នក​តាមដាន​បវរកញ្ញា​ខ្មែរ បាន​និយាយ​ថា នាង​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ធ្វើ​ឲ្យ​គេ​ចូលចិត្ត​ស្ដាប់​ការ​និយាយ​របស់​នាង ព្រោះ​ពាក្យពេចន៍​ដែល​នាង​បាន​និយាយ​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ ដែល​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សង្គម ហើយ​វា​គឺជា​ភាព​ស្រស់ស្អាត​មួយ​ចេញពី​ក្នុង​ចិត្ត​របស់​នាង​ដែល​មិន​មាន​ថ្ងៃ​សាបសូន្យ។ នៅពេលដែល​នាង​ឈ្នះ​មកុដ Miss Universe Ca mbodia 2021 មាន​មតិ​ជាច្រើន​រិះគន់​មកកាន់​នាង តែ​នាង​ពុំមាន​ការ​ឆ្លើយតប​តទៅ​វិញ​ឡើយ អ្វី​ដែល​នាង​ធ្វើ​នោះ គឺ​ការវិវឌ្ឍន៍​ខ្លួន​​ឥតឈប់ឈរ​រហូត ដោយ​មាន​ការ​ទទួលស្គាល់​ពី​អ្នក​ដែល​រិះគន់​ពី​នាង។

មានការ​លើកឡើង​ទៀត​ថា សម្រាប់​អ្នក​ដែល​ចេះ​មើល​កម្មវិធី Miss Universe ប្រាកដជា​បានដឹង​ហើយ មានតែ​នាង​ទេ​ដែល​សក្ដិសម​នៅ​ក្នុងការ​ឈ្នះ​មកុដ​ក្នុង​ឆ្នាំ 2021និង​ សមត្ថភាព ចំណេះដឹង ទេពកោសល្យ ភាព​ជឿជាក់ ការ​ប្រើប្រាស់​ភាសាជាតិ និង​អន្តរជាតិ នាង​មាន​ទាំងអស់ ថ្វីត្បិតតែ​នាង​មាន​កម្ពស់​រាងទាប​បន្តិច​មែន តែ​វា​មិនមែនជា​បញ្ហា​សម្រាប់​ Miss Universe​ ឡើយ​ (​បេក្ខភាព​ផ្សេងៗ​ ទៀត ​ពួកគាត់​ក៏​ខ្លាំង​ដូច​គ្នា​ តែ ម៉ា​រ៉ា​ឌី គាត់​លេចធ្លោ​ជាងគេ​បន្តិច)។

ក្នុងនោះ​មានការ​និយាយ​ដែរ​ថា​ អ្នក​ទាំងអស់គ្នា​គួរ​តែ​មាន​មោទនភាព​ចំពោះ​បេក្ខភាព​ដែល​គាត់​មាន​កម្ពស់​ទាប​ ប៉ុន្តែ​ពួកគាត់​មាន​សមត្ថភាព​ និង​ចំណេះដឹង​ខ្លាំង​ដែល​យកទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​បាន​យ៉ាង​ល្អ​ វា​ជា​មោទនភាព​មួយ​នៅក្នុង​ការដែល​គាត់​អាច​ផ្សព្វផ្សាយ​អំពី​ប្រទេស​របស់​យើង​ទៅ​កាន់​ពិភពលោក​តាមរយៈ​សមត្ថភាព ​ចំណេះដឹង​ និង​ភាសា​របស់​គាត់។

ឆ្លើយតប​ការ​ទម្លាយ​ខាង​លើ​នេះ ងិន ម៉ារ៉ាឌី បាន​ថ្លែង​ការ​អគុណ​ចំពោះ​សរសើរ​របស់​អ្នកគាំទ្រ។​អ្នកនាង ម៉ា​រ៉ា​ឌី បាន​ប្រាប់​ឲ្យ​ដឹង​ថា «អរគុណ​បងៗ ទាំងអស់ ដែល​បាន​គាំទ្រ អរគុណ​ទាំង​អ្នក​ដែល​ស្រឡាញ់ និង​ស្អប់ មនុស្ស​ខ្ញុំ​ចិត្ត​ទូលាយ​ណាស់ ទោះបី​បងប្អូន​មិន​ចូលចិត្ត និង​មិន​គាំទ្រ​ខ្ញុំ ក៏​ខ្ញុំ​នៅតែ​ជា​ខ្ញុំ​ដដែល ​ខ្ញុំ​នៅតែ​គោរព​ស្រឡាញ់​បងប្អូន​ដូចដើម​ ព្រោះ​នាង​ខ្ញុំ​ជា​មនុស្ស​ដែល​ស្គាល់​កម្រិត និង​ផ្លូវ​របស់​ខ្លួនឯង​ច្បាស់»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​ICC ច្រាន​ចោល​សំណើ​​ Duterte ចង់ប្តូរ​ចៅក្រម​២​រូប​​​ ខណៈ​ភស្តុ​តាង​១៣៩​ដាក់​​ចូល​តុលាការ​

ព័ត៌មានជាតិ៥ នាទីutes មុន

ទេសរដ្ឋមន្រ្តី លី ធុជ៖ សន្តិភាពនៅកម្ពុជា មិនគ្រាន់តែជាអវត្តមាននៃជម្លោះ ក៏ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ

ព័ត៌មានជាតិ១០ នាទីutes មុន

ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយដែលកម្ពុជាយកឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូការណូ ដាក់ជាឈ្មោះមហាវិថី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អនុ​ប្រធានាធិបតី​អាមេរិក រិះគន់ថា រុស្ស៊ីទាមទារ​ច្រើន​ពេក​ក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន

សេដ្ឋកិច្ច១៥ នាទីutes មុន

អ្នកជំនាញអះអាង​ តម្លៃមាសមាននិន្នាការកើនឡើង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម 

Sokha Hotels

ព័ត៌មានពេញនិយម