ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី លើកសរសើរចំណុចពិសេសរបស់ ហ្វី យ៉ាតា ខណ:កំពុងលេចវត្តមានប្រកួត MUC 2025
ធ្លាប់ឆ្លងកាត់ការប្រកួត និងមានបទពិសោធនៅក្នុងវិស័យបវរកញ្ញាយូរឆ្នាំ អតីតម្ចាស់មកុដ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី បានចេញមកទម្លាយនិងសរសើរនូវចំណុចពិសេសមួយចំនួនរបស់បេក្ខភាព ហ្វី យ៉ាតា ដែលកំពុងលេចវត្តមានប្រកួតក្នុងកម្មវិធីបវរកញ្ញា។

ពេលនេះ ហ្វី យ៉ាតា បានក្លាយជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាពជាច្រើននាក់ផ្សេងទៀតសម្រាប់ការប្រឡងសម្រស់ Miss Universe Cambodia 2025 ដែលបាននិងកំពុងចាប់ផ្តើមដំណើរកម្មវិធីរបស់ខ្លួន។
ដោយឡែក ងាកមកចាប់អារម្មណ៍បវរកញ្ញាអ្នកនាង ងិន ម៉ារ៉ាឌី ក្រោយឃើញវត្តមានរបស់អ្នកនាង ហ្វីយ៉ាតា ដែលបានចូលរួមប្រឡងដែរនោះ អតីតម្ចាស់មកុដ Miss Universe Cambodia 2021 រូបនេះ ស្រាប់តែលាន់មាត់សរសើរចំពោះសមត្ថភាព និងពិសេសគឺភាពក្លាហានបូករួមទាំងអត្តចរិតផងដែរ។
អ្នកនាង ងិន ម៉ារ៉ាឌី បានលើកឡើងថា “ជូនពរបងស្រីទទួលបានលិទ្ធផលល្អ និងសំណាងល្អអ្វីដែលខ្ញុំចូលចិត្តពីគាត់គឺការឱ្យតម្លៃទៅលើបេក្ខភាពផ្សេងនីមួយៗមិនបានចូលមក អំណួត អឿ និងគិតថាមានតែខ្លួនឯងទេ, Ability may get you to the top but it take character to keep you there”។

មិនខុសគ្នាពីអ្នកនាង ងិន ម៉ារ៉ាឌី នោះទេ ក៏មានអ្នកគាំទ្រមួយចំនួន បានបង្ហាញការគាំទ្រនិងសរសើរផងដែរទៅលើសមត្ថភាពព្រមទាំងអត្តចរិតរបស់ ហ្វី យ៉ាតា ។ ក្នុងនោះ មានការលើកឡើងថា ហ្វី យ៉ាតា ក្នុងនាមខ្ញុំជា fan page មួយរូបពិតជាសប្បាយចិត្តនៅពេលមានបវរកញ្ញា ឬបុរសឯកណាដែលដឹងគុណនិងអរគុណអំពីការ post របស់យើងការគាំទ្ររបស់យើងពួកយើងពិតជារីករាយ និងមានកម្លាំងចិត្តធ្វើវាបន្តទៀតដោយក្ដីស្រលាញ់។

គួរជម្រាបដែរថា ស្រីស្អាត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ក៏ជាអ្នកស្ថិតក្នុងរង្វង់សិល្បៈកន្លងមកដែរ ហើយក៏ជាអតីត Freshie Girls ធ្លាប់មានភាពល្បីល្បាញខ្លាំងមួយរូប។ ដ្បិតឃ្លាតឆ្ងាយពីសិល្បៈយូរក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ មានមហាជនជាច្រើនចាប់អារម្មណ៍ច្រើន តាមរយៈការលេងស្ទាយ៍តែងខ្លួនប្លែកៗយ៉ាងទាក់ទាញ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


