ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ៖ បើចង់ក្លាយជាបវរកញ្ញាកុំឆេវឆាវ រឿងសំខាន់ត្រូវពង្រឹងសមត្ថភាព
ក្នុងនាមជារៀមច្បងនៅក្នុងវិស័យបវរកញ្ញាមួយរូប អតីតម្ចាស់មកុដ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី បានចេញមកចែករំលែកបទពិសោធដល់អ្នកជំនាន់ក្រោយបវរកញ្ញាថា “បើចង់ក្លាយជាបវរកញ្ញា កុំឆេវឆាវរឿងសំខាន់ត្រូវពង្រឹងសមត្ថភាព”។

អ្នកនាង ងិន ម៉ារ៉ាឌី គិតមកដល់ពេលនេះនាងនៅតែរក្សាបានការគាំទ្រនិងលើកសរសើរពីទស្សនិកជន ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា។ អ្នកនា ង ងិន ម៉ារ៉ាឌី ក៏ត្រូវបានគេចាត់ទុកថាបុគ្គលប្រកដោយវិជ្ជាជីវៈនិងក្រមសីលធម៌ ដែលជាគំរូដ៏ល្អសម្រាប់សង្គមនិងអ្នកជំនាន់ក្រោយផងដែរ។
ស្របពេលជាមួយគ្នាដែលវិស័យប្រឡងបវរកញ្ញាកាន់តែទទួលបានការគាំទ្រ និងមានបេក្ខភាពជាច្រើនបានចាប់អារម្មណ៍ចូលរួមប្រកួតគ្រប់កម្មវិធីនោះ អ្នកនាង ងិន ម៉ារ៉ាឌី បានបញ្ចេញទស្សន:ផ្ទាល់ខ្លួនថា “ចង់ក្លាយជាបវរកញ្ញាកុំឆេវឆាវពេក រឿងខ្លះអត់បានក៏អត់ទៅ ត្រូវខំប្រឹងពង្រឹងសមត្ថភាពហើយបន្តដំណើរទៅមុខទៀតជាប់ធ្លាក់ជាបទពិសោធរៀនទទួលស្គាល់ការពិតហើយប្រឹង Update ខ្លួនបន្តជូនពរជោគជ័យ“។
តាមរយ:ការលើកឡើង និងជាបទពិសោធពីសំណាក់អតីតម្ចាស់មកុដ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី ខាងលើនេះ មានមហាជនអ្នកគាំទ្រមួយចំនួនបានបង្ហាញការគាំទ្រ និងបញ្ចេញមតិដោយយល់ថា នាងពិតជានិយាយបានត្រឹមត្រូវក្នុងនាមជារៀមច្បងសិល្ប:មួយរូប ដែលធ្លាប់ឆ្លងកាត់បទពិសោធលើវិស័យប្រកួតមួយនេះ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


