ជីវិតកម្សាន្ដ
កម្មវិធីធំប៉ុណ្ណាប៉ុណ្ណី Zhao Liying គ្មានសូម្បីពានរង្វាន់មួយ យកមកផ្ទះវិញ
ជារឿងមួយដ៏ខកចិត្តបំផុត នៅពេលដែលតារាសម្ដែងចិន Zhao Liying បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត លើកម្រាលព្រំក្រហមនៃពានរង្វាន់ Golden Rooster Awards ឆ្នាំ ២០២៤ ប៉ុន្តែជាអកុសល នាងបែរជាមិនទទួលបានពានរង្វាន់ដូចតារាស្រី្រស្រករក្រោយទៅវិញ។
Sohu បានរាយការណ៍ថា កាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា សិល្បករជាច្រើនមានវត្តមាននៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន ដើម្បីចូលរួមពិធីប្រគល់ពានរង្វាន់ភាពយន្ត Golden Rooster លើកទី ៣៧ ដែលក្នុងនោះតារាស្រីត្រកូល Zhao គឺជាតារាលេចធ្លោ និងទទួលបានការចាប់អារម្មណ៍បំផុតក្នុងកម្មវិធី។ តារាស្រីរូបនេះទទួលបានការតែងតាំងជាតួឯកស្រីដែលគាំទ្រល្អបំផុតសម្រាប់តួនាទីរបស់នាងជា Han Ming ក្នុងរឿង The 20th Article ។ ទោះជាយ៉ាងណា នៅទីបំផុតនាងមិនបានឈ្នះពានសូម្បីតែមួយ។
ការភ្ញាក់ផ្អើលដ៏ធំបំផុតនៃពានរង្វាន់ Golden Rooster Awards លើកទី៣៧គឺថា ពានរង្វាន់ Best Female Lead (Picture Queen) បានទៅលើតារាដែលកើតក្នុងឆ្នាំ២០០០ គឺ Teresa Li សម្រាប់តួនាទីរបស់នាងជាក្មេងស្រីដែលមានជំងឺធ្ងន់ធ្ងរត្រូវការលាងឈាមក្នុងរឿង We Are Together ។ នាងបានយកឈ្នះគូប្រជែងខ្លាំងៗជាច្រើនយ៉ាងណា ត្រូវគេនិយាយថា បានឈ្នះពានមិនគួរឲ្យជឿសោះ។
ក្រោយការប្រកាសលទ្ធផល ពានរង្វាន់ Teresa Li ត្រូវបានគេរិះគន់ថាមិនយុត្តិធម៌។ នៅក្រោមការបង្ហោះដែលអបអរជ័យជម្នះរបស់ខ្លួន ក្នុងនោះក៏មានមតិយោបល់ ជាមួយនឹងការយល់ស្របនិងមិនយល់ស្របថា នាងឈ្នះរង្វាន់ ដោយសារតែនាងមានធនធាននៅពីក្រោយតែប៉ុណ្ណោះ។ ជាពិសេស នាងបានពានដោយសារតែជាតួស្រីមានគេជួយនិងចាត់ទុកថាជាតួស្រីសំណព្វ។
មិនត្រឹមតែប៉ុណ្ណឹងទេ ទស្សនិកជនមួយចំនួនទៀតបានវាយតម្លៃថា ការសម្ដែងរបស់តារាស្រីវ័យ២៤ឆ្នាំ ក្នុងរឿងល្អមែនទែន ប៉ុន្តែមិនគ្រប់គ្រាន់ ដើម្បីយកឈ្នះលើដៃគូប្រកួតប្រជែងផ្សេងទៀត ហើយក្នុងគម្រោងភាពយន្តផ្សេងទៀត ការសម្ដែងរបស់នាង ក៏មិនបានល្អដែរ ថែមទាំងរងការរិះគន់ថា ខូចគុណភាពទៀតផង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Liu Yifei ឡើងទទួលពានរង្វាន់ តែបែត្រូវគេសើចចំអករូបរាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


