ជីវិតកម្សាន្ដ
Liu Yifei ឡើងទទួលពានរង្វាន់ តែបែត្រូវគេសើចចំអករូបរាង
QQ បានរាយការណ៍ថា Weibo Vision Night បានបញ្ចប់ដោយពានរង្វាន់ខ្ពស់បំផុតសម្រាប់តារាសម្តែងប្រចាំឆ្នាំបានទៅលើ Liu Yifei ។ ទោះបីជាយ៉ាងណា មនុស្សស្អាតមិនត្រូវបានគេសរសើរទេ តែបែរត្រូវគេសើចចំអកលើរូបនាងទៅវិញ។
យោងតាម QQ ពានរង្វាន់នេះជាពានដែលត្រូវរៀបចំដោយខ្លួនឯងដោយវេទិកាបណ្តាញសង្គម Weibo ជាមួយនឹងអារម្មណ៍នៃការលើកទឹកចិត្តដល់តារាតែប៉ុណ្ណោះ។ នេះមិនមែនជាពានផ្លូវការ ឬមានតម្លៃក្នុងអាជីពជាតារាសម្ដែងនោះទេ។ ព្រឹត្តិការណ៍នេះថែមទាំងចំអកថាជារង្វាន់សាច់ជ្រូក ព្រោះអ្នកដែលចូលរួមសុទ្ធតែមានរង្វាន់យកទៅផ្ទះវិញ។
ទោះជាយ៉ាងណាក៏ដោយ Liu Yifei នៅតែបង្ហាញភាពសប្បាយរីករាយ និងមានមោទនភាពចំពោះពានរង្វាន់នេះ។ ពេលនាងឡើងឆាក នាងបានកាន់ផ្កាពណ៌លឿងធំមួយតំណាងឲ្យភាពយន្តរឿង The Rose Story ដែលធ្លាប់កក្រើកកាលពីដើមឆ្នាំនេះ ។ ក្រោយទទួលបានរង្វាន់តារាស្រីរូបនេះក៏បានថតរូបអនុស្សាវរីយ៍យ៉ាងរំភើបរីករាយ។

ការពិតទៅ Liu Yifei ទើបតែត្រូវបានដកចេញពីបញ្ជីបេក្ខនារីសម្រាប់ពានរង្វាន់ 2024 Queen’s Award (Best Female Lead) ដោយកម្មវិធី Kim Ung Television Awards ក្រៅពីនេះនាងក៏មិនបានទទួលជ័យលាភីក្នុងកម្មវិធី Shanghai Television Festival ផងដែរ។
មុននោះ Liu Yifei បានប្រយុទ្ធក្នុងវិស័យភាពយន្តជាច្រើនឆ្នាំ ប៉ុន្តែតារាស្រីរូបនេះមិនមានពានរង្វាន់អ្វីឡើយ ហើយប្រាក់ចំណូលដ៏ស្តួចស្ដើងរបស់នាងត្រូវបានគេហៅថា “Box office poison” ដោយទូរទស្សន៍ Central China ។ នេះបង្ហាញថាសមត្ថភាពសម្ដែងរបស់តារាស្រីរូបនេះអន់ខ្លាំង។
បច្ចុប្បន្ន Liu Yifei ទទួលបានតែពានរង្វាន់អាស្រ័យលើប្រជាប្រិយភាព ឬប្រជាប្រិយភាពសាធារណៈប៉ុណ្ណោះ។ ប៉ុន្តែរង្វាន់ទាំងនេះគឺជាការលើកទឹកចិត្ត និងគ្មានន័យអ្វីទាំងអស់។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើនដែលគាំទ្រ Liu Yifei ដោយនិយាយថា សិល្បករអាចមានមោទនភាពនៅពេលដែលពួកគេឈ្នះពានរង្វាន់ណាមួយ។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ជាសាធារណៈ ដែលបង្ហាញពីភាពក្ដៅគគុកនៃរឿង Rose Story និងតួនាទីជាតួសម្ដែង។
ក្រៅពីនេះ Liu Yifei ជាពលរដ្ឋអាមេរិក ដូច្នេះហើយ វាជាការលំបាកសម្រាប់នាងក្នុងការចូលក្នុងពានរង្វាន់ថ្នាក់ជាតិរបស់ប្រទេសចិន។ នេះគឺជាដែនកំណត់ដែលមិនអាចត្រឡប់វិញបាននៃទេពអប្សរ។
មិនត្រឹមប៉ុណ្ណឹងទេ Liu Yifei មានមហិច្ឆតាអាជីពខ្ពស់ តារាស្រីរូបនេះចង់ឲ្យមហាជនទទួលស្គាល់ពីសមត្ថភាពសម្ដែងជាជាងគិតតែពីសម្រស់។ ប៉ុន្តែយ៉ាងណា សមត្ថភាពរបស់នាងមិនគ្រប់គ្រាន់ទេ។ តារាសម្តែងផ្សេងទៀតក្នុងក្រុមដែលកើតក្រោយឆ្នាំ ១៩៨៥ ដូចជា Zhao Liying,Tiffany Tang និងសូម្បីតែ Yang Mi កំពុងប្តូរមកសម្តែងក្នុងរឿងភាគជាបន្តបន្ទាប់ ខណៈតារាស្រីត្រកូល Liu ត្រូវបានរិះគន់ថានៅតែសម្តែងក្នុងរឿងមនោសញ្ចេតនាជាមួយតួឯកស្រី ដឹងតែស្រលាញ់ និងបង្ហាញសម្រស់របស់នាងប៉ុណ្ណោះ។
លើសពីនេះ នៅក្នុងកម្មវិធី Weibo Vision Night ផងដែរ Liu Yifei ត្រូវបានរិះគន់ដោយសារតែរូបភាពពិតខុសពីរូបថតដែលបានកែសម្រួល។ ក្នុងរូបថតជាបន្តបន្ទាប់របស់តារាស្រីរូបនេះ សម្រស់នៅតែរក្សាភាពក្មេងជាងវ័យ និងរាងស្លីម។ យ៉ាងណាមិញ នៅក្នុងរូបថតនៅក្នុងព្រឹត្តិការណ៍នោះ Liu Yifei បានបង្ហាញរាងដ៏ធាត់ ក្បាលពោះធំ មុខដែលបង្ហាញពីអាយុ។ ថ្វីត្បិតតែស្បែករបស់នាងនៅតែរលោង និងមិនជ្រីជ្រួញ ប៉ុន្តែការពិតទៅសម្រស់នាងមិនមែនជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយសរសើរនោះទេ។
Liu Yifei ត្រូវបានគេរិះគន់ថាធ្វើខុសពីមនោគមវិជ្ជាវិជ្ជមានដែលនាងតែងសរសើរ។ ជារឿយៗ តារាស្រីរូបនេះ តែងតែបង្ហាញមោទនភាពចំពោះរូបរាងកាយរបស់នាង ថានាងមិនចង់ស្រកទម្ងន់ទេ ប៉ុន្តែខំប្រឹងថតរូប Photoshop ដើម្បីឲ្យរាងស្លីម។ នាងក៏មិនទទួលយកដែរថានាងមានវ័យកាន់តែចាស់ ច្រើនតែលើកកម្ពស់ភាពក្មេងជាងវ័យរបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអង្គអាចែ នៅតែប្រើទូរសព្ទ Nokia ជំនាន់ចាស់គ្មានអ៊ីនធឺណិត ទោះសម័យកាលជឿនលឿនក្ដី
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


