Connect with us

សេចក្ដីជូនដំណឹង

កុំភ្លេចមកទស្សនា ការប្រកួតប្រណាំងដ្រូន ស្នាដៃបង្កើតថ្មីដោយយុវជនកម្ពុជា នៅចុងសប្ដាហ៍នេះ

បានផុស

នៅ

ការប្រកួតលើវិញ្ញាសាប្រណាំងដ្រូន នៅក្នុងព្រឹត្តិការណ៍ពិព័ណ៍យន្តហោះ និងបច្ចេកវិទ្យា បានមកដល់ហើយ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ នៅឯតារាងបាល់ទាត់វិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក រហូតដល់ ម៉ោង ៥:០០ នាទីល្ងាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនិកជន និងសាធារណជនទាំងអស់ អាចចូលរួមទស្សនាដោយសេរី ដោយមានការចូលរួមប្រកួតពីបេក្ខជនមានសមត្ថភាព និងមានសក្ដានុពលលើផ្នែកបច្ចេកវិទ្យា ជាពិសេសការប្រណាំងដ្រូន។ ក្នុងនោះដែរមានបេក្ខជនមកពីបណ្ដាវិទ្យាល័យ និងសកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ ប្រមាណ ១០ ក្រុម ដែលត្រូវចូលរួមប្រកួតយ៉ាងស្វិតស្វាញ ដើម្បីស្វែងរកជើងខ្លាំងទៅដណ្ដើមពានរង្វាន់ លើវិញ្ញាសាប្រណាំងដ្រូន នាពេលខាងមុខនេះ។

គួរឱ្យដឹងថា កាលពីកន្លងទៅនេះបន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដំបូង ក្រុមការងារ ATC Lab បានធ្វើការបណ្តុះបណ្តាល និងតម្រង់ទិសបន្ថែម ដល់បេក្ខជនដែលបានជាប់ឈ្មោះក្នុងការប្រកួតទៅលើវិញ្ញាសាទាំង ៤ ដោយឆ្លងកាត់ ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងតឹងរឹង ពីគណៈកម្មការនៃកម្មវិធី Air & Tech Competition ដើម្បីឆ្ពោះទៅកាន់វគ្គប្រកួតដណ្ដើមពានរង្វាន់ក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅចុងឆ្នាំ ២០២៤ នេះ។

សូមបញ្ជាក់ថា ការប្រកួតស្នាដៃបច្ចេកវិទ្យា Air & Tech Competition ឆ្នាំ ២០២៤ មានវិញ្ញាសាធំៗចំនួន ៤ រួមមាន៖ ការប្រកួតមនុស្សយន្ត, ការប្រកួតរ៉ូបូតចម្បាំង, ការប្រកួតយន្តហោះបញ្ជា ​និងការប្រកួតប្រណាំងដ្រូន។ បេក្ខជនជយលាភីទាំង ៤វិញ្ញាសានឹងទទួលបានមេដាយ ពានរង្វាន់ ប័ណ្ណសរសើរ ព្រមទាំង ប្រាក់រង្វាន់សរុបរហូត ២១លានរៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម