ព័ត៌មានជាតិ
អាណាព្យាបាលយុវជន នឹងអនុញ្ញាតឲ្យកូនៗខ្លួនចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីរួមចំណែកដល់វិស័យការពារ
លោក ផែន រី និងលោកស្រី ឈួន វណ្ណរី ជាឪពុកម្តាយ និងអាណាព្យាបាលរបស់យុវជន បានលើកឡើងថា ដើម្បីជាការរួមចំណែកជាមួយប្រទេសជាតិ ក្នុងការការពារបូរណភាពទឹកដីឲ្យបានកាន់តែរឹងមាំនោះ ឪពុកម្តាយ និងអាណាព្យាបាលដែលមានកូនៗគ្រប់អាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានត្រៀមលក្ខណៈជាស្រេច


ក្នុងការផ្តល់ការអនុញ្ញាតឲ្យកូនៗ ចូលរួមជាមួយការបំពេញកាតព្វកិច្ចយោធា ព្រោះនេះជាឱកាសសម្រាប់យុវជនជាពលរដ្ឋខ្មែរ អាចចូលរួមបម្រើឲ្យឧត្តមប្រយោជន៍ជាតិ ខណៈបើជាតិមានបញ្ហា ហើយគ្មានកម្លាំងការពារគ្រប់គ្រាន់ នោះនឹងធ្វើឲ្យប្រទេស ធ្លាក់ចូលក្នុងសង្គ្រាមឈា្លនពាន ពីរដ្ឋបរទេសដទៃជាក់ជាមិនខានឡើយ ។
ពួកគាត់ ជាឪពុកម្តាយ និងអាណាព្យាបាលរបស់យុវជន បញ្ជាក់ថា បានត្រៀមជានិច្ចសម្រាប់ការអនុញ្ញាតឲ្យកូនៗរបស់ខ្លួនចូលរួមបំពេញជាមួយកាតព្វកិច្ចយោធា ដើម្បីរួមចំណែកដល់វិស័យការពារជាតិឲ្យកាន់តែរឹងមាំខ្លាំង។



គួរបញ្ជាក់ថា ៖ ច្បាប់កាតព្វកិច្ចយោធា គឺកំហិតសម្រាប់យុវជន ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ និងផ្តល់គោលការណ៍ស្ម័គ្រចិត្តសម្រាប់នារី។
សេចក្តីព្រាងច្បាប់ថ្មី ស្តីពី«កាតព្វកិច្ចយោធា» បានតម្រូវឲ្យយុវជនត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេលពីរឆ្នាំ(២៤ខែ)ជាកំហិត ហើយអាចបន្ត៦ខែបន្ថែមទៀតក្នុងករណីចាំបាច់បំផុត។ ប៉ុន្តែចំពោះជនណាដែលមានបំណងគេចវេសពីការបំពេញកាតព្វកិច្ច អាចប្រឈមទោសដាក់ពន្ធនាគារចាប់ពី៦ខែ រហូតដល់៥ឆ្នាំ អាស្រ័យលើទម្ងន់ទោស និងកាលៈទេសៈជាក់ស្តែង លើកលែងតែ ចំពោះភិក្ខុសង្ឃ បុព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិប៉ុណ្ណោះ ដែលត្រូវបានលើកលែងសម្រាប់ការបំពេញកាតព្វកិច្ចយោធា៕ អត្ថបទ ៖សុភា




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


