ព័ត៌មានជាតិ
ក្រុមយុវជន ត្រៀមខ្លួនរួចរាល់ចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីរួមចំណែកដល់វិស័យការពារជាតិឲ្យរឹងមាំ
ក្រុមយុវជន នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្ហាញគោលជំហរមុតមាំក្នុងការចូលរួមខ្ពស់ជាមួយការបំពេញកាតព្វកិច្ចយោធា និង ប្តេជ្ញាមិនគេចវេសដាច់ខាត បើជាតិមានតម្រូវការ ហើយពួកគាត់ពេញលក្ខណៈគ្រប់គ្រាន់ក្នុងការជ្រើសរើសនោះ។


ក្រុមយុវជន បានបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវការក្រុមយុវជនបន្តវេន ជាអ្នកការពារប្រទេសជាតិរបស់ខ្លួន មិនមានបរទេសណាមកការពារជំនួសឡើយ ។ យើងខ្លាំង ទើបគេខ្លាច ហើយប្រទេសកម្ពុជា ក៏គ្មានប្រវត្តិទៅឈ្លានពានប្រទេសជិតខាងឡើយ មានតែប្រទេសជិតខាងទេ ដែលតែងតែឈ្លានពានកម្ពុជា។


ក្នុងនោះដែរ អាណាព្យាបាលរបស់យុវជនដែលគ្រប់អាយុក្នុងការបំពេញកាតព្វកិច្ចយោធា បានសម្តែងការពេញចិត្តនឹងច្បាប់នេះ ដែលបានផ្តល់ឱកាសដល់កូនៗ របស់ពួកគាត់ ចូលរួមជាមួយរាជរដ្ឋាភិបាល ចូលរួមក្នុងបុព្វហេតុជាតិ ដើម្បីការពារជាតិពីការប៉ងឈ្លានពានពីសំណាក់រដ្ឋបរទេសណាមួយមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។


គួរជម្រាបថា ច្បាប់កាតព្វកិច្ចយោធា គឺកំហិតសម្រាប់យុវជនដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ និង ផ្តល់គោលការណ៍ស្ម័គ្រចិត្តសម្រាប់នារី។ ច្បាប់ថ្មី ស្តីពី«កាតព្វកិច្ចយោធា» បានតម្រូវឲ្យយុវជនត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ(២៤ ខែ) ជាកំហិត ហើយអាចបន្ត ៦ ខែ បន្ថែមទៀត ក្នុងករណីចាំបាច់បំផុត។ ប៉ុន្តែចំពោះជនណាដែលមានបំណងគេចវេសពីការបំពេញកាតព្វកិច្ច អាចប្រឈមទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើទម្ងន់ទោស និង កាលៈទេសៈជាក់ស្តែង លើកលែងតែ ចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និង អ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗ ជូនជាតិប៉ុណ្ណោះ ដែលត្រូវបានលើកលែងសម្រាប់ការបំពេញកាតព្វកិច្ចយោធា៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


