Connect with us

ព័ត៌មានជាតិ

យុវជន ត្រៀមខ្លួនពេញលេញចូលរួមបំពេញកាតព្វកិច្ចយោធា នៅពេលជាតិមានតម្រូវការ

បានផុស

នៅ

យុវជន និង និស្សិតប្រុស-ស្រី កំពុងស្ថិតក្នុងវ័យកំណត់តម្រូវឲ្យបំពេញកាតព្វកិច្ចយោធា បានសម្តែងការពេញចិត្ត និង បង្ហាញពីជំហរមុតមាំក្នុងការត្រៀមលក្ខណៈ ដើម្បីចូលរួមជាមួយការងារការពារជាតិ នៅពេលជាតិត្រូវការកម្លាំងទប់ទល់នឹងការឈ្លានពានពីរដ្ឋបរទេសទាំងឡាយណាដែលមានមហិច្ចតារំលោភលើដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់ បន្ថែមទៀតថា កាតព្វកិច្ចយោធា គឺជារឿងសំខាន់សម្រាប់ប្រទេស ក្នុងករណីប្រទេសមានសង្គ្រាម ពួកគាត់ជាសិស្ស-និសិ្សត ក៏មិនមានឱកាសបានរៀនសូត្រនោះដែរ។ ដោយឡែក ការរៀនសូត្រ ក៏ជាតួនាទីភារកិច្ច ជាធនធានល្អសម្រាប់ប្រទេសដែរ។

ច្បាប់កាតព្វកិច្ចយោធា គឺកំហិតសម្រាប់យុវជនដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ និង ផ្តល់គោលការណ៍ស្ម័គ្រចិត្តសម្រាប់នារី។

សេចក្តីព្រាងច្បាប់ថ្មី ស្តីពី «កាតព្វកិច្ចយោធា» បានតម្រូវឲ្យយុវជនត្រូវបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំ(២៤ ខែ)ជាកំហិត ហើយអាចបន្ត ៦ ខែ បន្ថែមទៀត ក្នុងករណីចាំបាច់បំផុត។ ប៉ុន្តែចំពោះជនណាដែលមានបំណងគេចវេសពីការបំពេញកាតព្វកិច្ច អាចប្រឈមទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើទម្ងន់ទោស និងកាលៈទេសៈជាក់ស្តែង លើកលែងតែ ចំពោះភិក្ខុសង្ឃ បុព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗ ជូនជាតិប៉ុណ្ណោះ ដែលត្រូវបានលើកលែងសម្រាប់ការមិនបំពេញកាតព្វកិច្ចយោធា៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម