ព័ត៌មានជាតិ
សម្ដេចធិបតី អំពាវនាវឱ្យគ្រប់ប្រទេសរួមគ្នាកសាងពិភពលោកគ្មានមីន
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់រួមគ្នាអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងគ្មានមីន មិនសម្រាប់តែបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗថែមទៀត។

អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការហាមឃាត់ ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ហើយអនុសញ្ញានេះ មានរដ្ឋភាគីចំនួន ១៦៤ប្រទេស អង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និងជាដៃគូ។ អនុសញ្ញាអូតាវ៉ា មានគោលដៅបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចាត់ទុកអនុសញ្ញាអូតាវ៉ា ថា ពិតជាមានសារៈសំខាន់ណាស់ ហើយបានក្លាយជាបទដ្ឋានសកលមួយក្នុងការប្រឆាំងនឹងការប្រើប្រាស់អាវុធបែបនេះ និងជាបង្គោលនៃក្តីសង្ឃឹមសម្រាប់ប្រទេសដែលរងផលប៉ះពាល់។ សម្ដេចធិបតី សង្កត់ធ្ងន់ថា ទាំងអ្នកវិនិយោគ និងអ្នកទេសចរ នឹងមិនមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ។ ខណៈជាមួយគ្នានេះ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុក គឺទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់កាលពីអតីតកាល។

សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «យើងត្រូវបញ្ជាក់ឡើងវិញនូវការរួបរួមគ្នាក្រោមអនុសញ្ញាអូតាវ៉ាដែលជាឯកសារដ៏សំខាន់រួមរបស់មនុស្សជាតិ។ កម្ពុជា អំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ចូលរួមជាមួយយើងក្នុងបេសកកម្មនេះ គឺដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន មិនមែនសម្រាប់តែបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។
ក្នុងន័យនេះ សម្តេចធិបតី ទទូចឱ្យទាំងអស់គ្នាអនុវត្តការប្តេជ្ញាចិត្តនេះ មិនត្រឹមតែជាគោលដៅសម្រាប់មនុស្សជំនាន់នេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសន្យាសម្រាប់អ្នកជំនាន់ក្រោយផងដែរ។
ការថ្លែងខាងលើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប។

សម្ដេចធិបតី ថ្លែងថា ការជួបជុំពេលនេះនៅទីក្រុងប្រវត្តិសាស្ត្រនេះ គឺជាភស្តុតាងដ៏មានឥទ្ធិពលមួយនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងកសាងពិភពលោកមួយដែលកាន់តែមានសុវត្ថិភាព។ ក្នុងយុគសម័យ ដែលមានជម្លោះប្រដាប់អាវុធ និងការប្រឈមមុខផ្នែកភូមិសាស្ត្រនយោបាយ វាជាការចាំបាច់ក្នុងការទទួលស្គាល់អំពីភាពបំផ្លិចបំផ្លាញបង្កឡើងដោយអាវុធប្រល័យ ជាពិសេសគ្រាប់មីនប្រឆាំងមនុស្ស។ សម្ដេច បន្តថា ឧបករណ៍ទាំងនេះ នៅតែបន្តបំផ្លាញ និងសម្លាប់ប្រជាជនស៊ីវិលស្លូតត្រង់ សូម្បីតែក្រោយការបញ្ចប់សង្គ្រាម៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


