សន្តិសុខសង្គម
ឃាត់ខ្លួនចៅសង្កាត់ចោមចៅទី២ និងស្ត្រីម្ចាស់សំឡេងក្រោយបែកធ្លាយសារសំឡេងចចារលុយកាក់ពាក់ព័ន្ធគ្រឿងញៀន
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងស្រ្តីម្នាក់ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ក្រោយបែកធ្លាយសារសំឡេងចចារលុយកាក់ជាថ្នូរនឹងការមិនចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី២៧ វិច្ឆិកា ម្សិលមិញ និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨វិច្ឆិកានេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបន្ថែមថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ គឺធ្វើឡើងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានសារភាពកំហុស និងបញ្ជាក់ថា សារសំឡេងនោះ ពិតជាសំឡេងរបស់លោកពិតប្រាកដមែន។ ចំណែកស្ត្រីជាម្ចាស់សំឡេងដែលនិយាយចចារជាមួយលោកចៅសង្កាត់ចោមចៅទី២ ក៏បានសារភាពដែរថា ខ្លួនធ្លាប់ចែកចាយគ្រឿងចំនួនពីរលើកមកហើយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា សង្ស័យទាំងពីរនាក់ អាចនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ វិច្ឆិកា ស្អែកនេះ។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការបែកធ្លាយវីឌីអូរជាសារសម្លេងឆ្លងឆ្លើយគ្នាតាមទូរស័ព្ទរវាងលោក វ៉ា សាវ៉ង ចៅសង្កាត់ចោមចៅទី២ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន ដោយចចាររឿងលុយកាក់ជាមួយគ្នា។
សារសំឡេងនេះ ត្រូវបានគេទម្លាយ និងចែកចាយជាបន្តបន្ទាប់តាមបណ្តាញទំនាក់ទំនងសង្គមជាច្រើន ដោយជាការឆ្លើយឆ្លងគ្នាតាមទូរស័ព្ទវាងស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ និយាយរឿងសុំបង់ប្រាក់ចំនួន១លានរៀលឲ្យលោកចៅសង្កាត់ ជាថ្នូរនឹការមិនចាប់ខ្លួនពីបទល្មើសគ្រឿងញៀន៕
អត្ថបទ៖ សុខុម



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


