ព័ត៌មានជាតិ
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
ពិធីសូត្រមន្តសុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា បានរៀបចំឡើងដើម្បីផ្តើមដំណើរការការងារវិស្វកម្មការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។



ការរៀបចំពិធីសូត្រមន្តសុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សាទៅតាមប្រពៃណី ទំនៀមទំលាប់ បានធ្វើឡើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង រួមទាំងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន។



ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលចាប់ផ្តើមបើកការដ្ឋានសាងសង់នេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ តភ្ជាប់ត្រើយខាងលិចនៃមហាវិថី ស៊ី ជីនពីង និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ថ្លែងនៅចំពោះមុខពលរដ្ឋនិងក្រុមហ៊ុននៅក្នុងថ្ងៃបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) និងផ្លូវល្បឿនលឿនភ្នំពេញបាវិតកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណាត្រូវជំរុញដំណើរការសាងសង់ស្ពាននិងផ្លូវត្រូវឱ្យរួចរាល់ដំណាលគ្នា ហើយប្រសិនបើការដ្ឋានស្ពានសាងសង់រួចមុនគឺកាន់តែល្អ ព្រោះប្រជាជននឹងឆាប់បានធ្វើដំណើរឆ្លងកាត់ដោយមិនចាំបាច់ឆ្លងទូកដរដូចមុនទៀត។

ប្រមុខដឹកនាំកម្ពុជាបានបន្តថា ដំបូងឡើយការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម (កៀនស្វាយ-ល្វាឯម) ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តម្រូវឱ្យពលរដ្ឋឆ្លងត្រូវបង់ថ្លៃធ្វើដំណើរទាំងនៅលើស្ពានទាំងនៅលើផ្លូវ ប៉ុន្តែដោយសារគិតគូរដល់ជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាជាតិប្រមាណ ២៣០ លានដុល្លារ ចេញថ្លៃសាងសង់ស្ពាន ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរដោយមិនចាំបាច់បង់ថ្លៃឆ្លងស្ពាននោះឡើយ។
សម្តេចបញ្ជាក់យ៉ាងដូច្នេះថា «បើឲ្យក្រុមហ៊ុនទទួលបន្ទុកចំណាយសាងសង់ទាំងផ្លូវនិងស្ពាន គឺពលរដ្ឋត្រូវបង់ថ្លៃធ្វើដំណើរទាំងប្រើប្រាស់ផ្លូវនិងស្ពាន។ អីចឹងរដ្ឋាភិបាលសុខចិត្តបញ្ចេញប្រាក់វិនិយោគសាងសង់ស្ពានដោយខ្លួនឯង បញ្ចៀសការយកលុយពីពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ស្ពាន»៕

ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សាងសង់ឡើងដោយតួស្ពាននិងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ ម៉ែត្រ និងទទឹង ២៦ ម៉ែត្រ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


