Connect with us

ព័ត៌មានជាតិ

បាក់ស្រុតប្រព័ន្ធលូបង្ហូរទឹកចាស់ទ្រុឌទ្រោម ១ កន្លែង នៅផ្លូវ ១៧៣ ខណ្ឌបឹងកេងកង

បានផុស

នៅ

ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ១ កន្លែង ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ដោយ​ផ្នែក​មួយ​ចំនួន​ត្រូវ​បាន​បាក់​នេះ​មាន​ទំហំ​ធំ​ហើយ​ជ្រៅ ខណៈ​មធ្យោបាយ​ធ្វើដំណើរ​បើក​ឆ្លងកាត់​រៀងរាល់ថ្ងៃ ធ្វើឲ្យ​បាក់​ស្រុត កើត​ជា​ជង្ហុក នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧៣ កែង ម៉ៅ​សេទុង សង្កាត់​ទួល​ស្វាយព្រៃ​ទី ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​កន្លែង​លូ​បង្ហូរ​ទឹក​មួយ​នេះ​មាន​កន្លែង​មួយ​ចំនួន​ចាប់ផ្ដើម​ខូច​បន្តិច​ម្ដងៗ ស្រប​ពេល​ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រាល់ថ្ងៃ​ធ្វើ​ឲ្យ​បាក់​ស្រុត​តែម្ដង សំណាង​គ្មាន​អ្នក​ដំណើរ​ឆ្លងកាត់​ជួប​គ្រោះថ្នាក់​ជាយថាហេតុ។

បន្ទាប់ពី​ឃើញ​មាន​ការ​បាក់​ស្រុក​ដូច្នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក ធុងសំរាម អំបោស មក​ដាក់​ជា​សញ្ញា​សម្គាល់​បណ្ដោះអាសន្ន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះ​ពិនិត្យ​ផង​ដែរ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ហេង ពិសិដ្ឋ អភិបាល​រង​ខណ្ឌ​បឹង​កេងកង បញ្ជាក់​ឲ្យ កម្ពុជា​ថ្មី ដឹង​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ក៏​ចាត់ចែង​ឲ្យ​អាជ្ញាធរ​សង្កាត់​យក​ប៉ា​រាស់​មក​ដាក់​បន្ថែម និង​រាយការណ៍​ទៅ​កាន់​មន្ទីរ​សាធារណការ​រួច​ហើយ ដើម្បី​ធ្វើការ​ជួសជុល​ជាបន្ទាន់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម