ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត គ្រោងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅពេលរាត្រី
អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានប្រកាសគ្រោងនឹងបង្កើតសមិទ្ធផលថ្មីៗ ប្លែកៗជាច្រើនបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្ដនៅពេលរាត្រី។ ការប្រកាសបែបនេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅពេលដែលអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូក(ង) ២៨ ទូកដែលត្រូវបានហ្វឹកហាត់ដើម្បីចូលរួមប្រកួតនៅថ្ងៃទី១១ ខែធ្នូខាងមុខនេះ។

លោកអភិបាលខេត្តបានលើកឡើងឲ្យដឹងថា ក្រោយមានសមិទ្ធផលទេសចរណ៍ថ្មីៗ មានដូចជា ឆ្នេរខ្សាច់ដើរលេងកម្សាន្ត និងសួនកម្សាន្តហើយ និងមានការតុបតែងលម្អភ្លើងពណ៌ចម្រុះរូបសណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាកម្ពស់ ៣៥ ម៉ែត្ររួចមក និងធ្វើឲ្យកំណើនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិឲ្យមានការកើនឡើងជារៀងរាល់សប្តាហ៍ ធ្វើឲ្យប្រជាពលរដ្ឋ និងអាជីវករព្រមទាំងអ្នកផ្ដល់សេវាទេសចរណ៍ទទួលបានប្រាក់ចំណូលកាន់តែល្អប្រសើរឡើងជាងមុន។

ក្រោយសមិទ្ធិផលទេសចរណ៍ថ្មីក្នុងខេត្តមានប្លែកៗ និងគួរឱ្យទាក់ទាញភ្ញៀវទេសចរបានលេចចេញជារូបរាងជាបន្តបន្ទាប់ លោក ម៉ៅ ធនិន ក៏គ្រោងនឹងបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗបន្ថែមទៀតនៅលើព្រែកកំពង់បាយ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនាពេលរាត្រីបន្ថែមទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ឱ្យដឹងថា នាបច្ចុប្បន្ននេះសមិទ្ធផលទេសចរណ៍ ដែលបង្កើតឡើងថ្មីៗ ក្នុងខេត្ត គឺមានភាពទាក់ទាញភ្ញៀវទេសចរខ្លាំងនាពេលថ្ងៃ ហើយនៅពេលខាងមុខនេះ រដ្ឋបាលខេត្តគ្រោងនឹងបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងលេងកម្សាន្តក្រុងកំពតនាពេលយប់។

ក្នុងពិធិសំណេះសំណាលនេះដែរ លោក ម៉ៅ ធនិន បានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគដល់ក្រុមកីឡាករចំណុះទូកទាំង២៨ ដែលត្រូវធ្វើការហ្វឹកហាត់ ក្នុងមួយទូកៗទទួលបាន អង្ករ ៥០០គីឡូក្រាម ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកក្រូចស្ទីង ៥កេស និងថវិកា ៥០ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


