សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្មដឹកនាំប្រជុំសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លេីសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន ធី.អេស.អិម.ដាប់ប៊ែលយូ ឯ.ក និងបញ្ហាផ្សេងៗពាក់ព័ន្ធការងារគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ដ្រី បានណែនាំដល់អង្គប្រជុំផ្តោតទៅលេីការពង្រឹងច្បាប់ឱ្យមានភាពតឹងរឹង និងត្រួតពិនិត្យទៅលេីកិច្ចសន្យាឱ្យមានភាពច្បាស់លាស់ និងសុីជម្រៅ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រសួងកសិកម្មគឺជាអាណាព្យាបាល ដែលត្រូវគ្រប់គ្រងឱ្យបានរឹងមាំ ម៉ត់ចត់ ដឹងអំពីតួនាទីភារកិច្ច ជាពិសេសគម្រោងវិនិយោគត្រូវមានផែនការមេ និងត្រូវអនុវត្តតាមផែនការមេដែលបានកំនត់ឱ្យមានប្រសិទ្ធភាព ព្រមទាំងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


