ព័ត៌មានជាតិ
វិនិយោគិនក្នុងស្រុកម្នាក់បោះទុនជាង១លានដុល្លារ កសាងយីហោកាហ្វេ ដើម្បីប្រកួតប្រជែងជាមួយកាហ្វេនាំចូល
ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងពេញនិយមការពិសារកាហ្វេជាប្រចាំ និងកំណើននៃការនាំចូលគ្រាប់កាហ្វេពីក្រៅប្រទេសខ្ពស់ វិនិយោគិនក្នុងស្រុកម្នាក់បានសម្រេចចិត្តបោះទុនជាង១លានដុល្លារចាប់តាំងកាលពីដើមឆ្នាំ២០២៦ ដើម្បីកសាងស្លាកយីហោកាហ្វេផ្ទាល់ខ្លួនឈ្មោះថា គីរីកាហ្វេ (Kiri Coffee) ដោយបានធ្វើការប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនប្រជាកសិករ ជាជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរីបានជិត ១០០០តោន ដើម្បីប្រកួតប្រជែង និងកាត់បន្ថយការនាំចូល ។

លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ បានថ្លែងប្រាប់ឱ្យដឹងថា ការបណ្តាក់ទុនទៅលើការផលិតគ្រាប់កាហ្វេនេះគឺជាការសម្រេចមួយក្នុងការកសាងនូវយីហោក្នុងស្រុកដើម្បីផ្តល់ទំនុកចិត្តដល់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋដែលនិយមពិសារកាហ្វេដែលជាភេសជ្ជះកំពុងពេញនិយមទាំងក្រុង និងទីជនបទ។ លោកថា ជាមួយការដាក់ឈ្មោះ គីរីកាហ្វេគឺជាឈ្មោះតំណាងប្រភពគ្រាប់កាហ្វេកម្ពុជាពីខេត្តមណ្ឌលគីរីដែលពលរដ្ឋធ្លាប់បានទៅទស្សនានូវចំការកាហ្វេនៅទីនោះ។

លោក ជិន ជ័យាបុត្រ បានបញ្ជាក់ថា «សម្រាប់គោលការណ៍ជាចម្បងរបស់យើងក្នុងការកសាងយីហោ គីរីកាហ្វេនេះ គឺផ្អែកជាចម្បងលើក្រមសីលធម៌ចម្បង ភាពស្មោះត្រង់ជាមួយជាតិ និងអតិថិជន។ រាល់គ្រាប់កាហ្វេដែលយើងខ្ញុំយកមកលីញលក់ គឺជារបស់ខេត្តមណ្ឌលគិរីពិតៗ។ យើងខ្ញុំប្រកាន់ជំហរម៉ឺងម៉ាត់ មិនយកគ្រាប់កាហ្វេបរទេស មកបន្លំធ្វើជាកាហ្វេខ្មែរឡើយ។ នេះជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការលើកស្ទួយផលិតផលខ្មែរពិតប្រាកដ»។
លោកថា ដោយលោកជាសមាជិករបស់សមាគមបណ្តាញកសិករតេជោ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ គីរីកាហ្វេ នឹងបន្តឈរជើងជាមួយបងប្អូនកសិករ ដោយប្តេជ្ញាចិត្តបន្តទិញកាហ្វេពីបងប្អូនជនជាតិដើមភាគតិច ឱ្យអស់ពីលទ្ធភាព ក្នុងតម្លៃទីផ្សារ ដើម្បីឱ្យកាហ្វេមណ្ឌលគិរី អាចបន្តដំណើរទៅមុខប្រកបដោយមោទនភាព និងជួយលើកកម្ពស់ជីវភាពបងប្អូនកសិករឱ្យកាន់តែធូរធារ និងរឹងមាំ។

លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ទៀតថា ក្រៅតែពីការធានាឈរជើងទិញកាហ្វេពីកសិករហើយនោះ ក្រុមហ៊ុនក៏បានគាំទ្រផ្នែកឥណទានកសិកម្ម សម្រាប់ពង្រីកការដាំដុះកាហ្វេ រួមមានការផ្គត់ផ្គង់ ជី, កូនពូជ, ថ្នាំកសិកម្ម និងសម្ភារៈបច្ចេកទេសផ្សេងៗ ដើម្បីជួយបងប្អូនមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ និងបង្កើនទិន្នផលផងដែរ។

បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បច្ចុប្បន្នប្រទេសកម្ពុជាមានតម្រូវការគ្រាប់កាហ្វេប្រមាណជា ២០ ០០០ តោនក្នុងមួយឆ្នាំ តែការផលិតជាក់ស្តែងបានប្រមាណតែ ២ ០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទិន្នន័យនេះបង្ហាញថា កម្ពុជាត្រូវការគ្រាប់កាហ្វេជិត ១៨ ០០០តោនក្នុងមួយឆ្នាំបន្ថែមទៀត ដែលជាឱកាសល្អសម្រាប់កសិករមានបំណងចង់ដាំដំណាំកាហ្វេ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


