Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថាន TVET នៅ​កម្ពុជា រៀបចំ​កម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើវិស័យ TVET ជាមួយមជ្ឍមណ្ឌលអាស៊ាន-ចិន

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ាន-ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះរៀបចំធ្វើឡើងដើម្បីបង្កើតបណ្តាញទំនាក់ទំនងល្អ និងស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាជាមួយបណ្តាគ្រឹះស្ថាន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍របស់ប្រទេសចិន។

កម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ាន-ចិន នៅពេលនេះមានការចូលរួមជាអធិបតី ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកហេង សួរ រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូនៃមជ្ឍមណ្ឌលអាស៊ាន-ចិន ជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងកម្មវិធី លោក ឡៅ ហ៊ីម បានគូសបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ាន-ចិន នៅពេលនេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើវិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តនិងការកសាងភាពជាដៃគូក្នុងវិស័យអប់រំបណ្តុះបណ្តាលកម្ពុជា-ចិនផងដែរ។ ក្នុងនោះ តាមរយៈភាពជាដៃគូក្នុងកិច្ចសហការនេះដែរ ភាគីទាំងពីរបានជំរុញឱកាសក្នុងការផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យរវាងគ្នាទៅវិញទៅមកផងដែរ។

លោក​រដ្ឋលេខាធិការបញ្ជាក់បន្ថែមថា វិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាកិច្ចការងារអាទិភាពមួយក្នុងចំណោមកិច្ចការងារផ្សេងទៀតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពីព្រោះការអប់រំបណ្តុះបណ្តាលជំនាញ គឺជាសរសៃរឈាមមួយដ៏មានសារសំខាន់ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការអប់រំបណ្តុះបណ្តាលគឺជាការជំរុញ និងការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម