ព័ត៌មានជាតិ
រាល់គម្រោងវិនិយោគតាមបណ្តាកោះក្នុងខេត្តព្រះសីហនុ បើគ្មានសកម្មភាពអភិវឌ្ឍ រដ្ឋនឹងសើរើដកហូតវិញ
រាល់គម្រោងវិនិយោគនៅតាមបណ្តាកោះក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដែលក្រុមហ៊ុនឯកជនទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាល បើគ្មានសកម្មភាពអភិវឌ្ឍទេនឹងប្រឈមការពិនិត្យសើរើដកហូតមកវិញ។ នេះបើតាមការគូសបញ្ជាក់ពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសដែលលោករួមជាមួយអ្នកសារព័ត៌មានជាង ៣០ ស្ថាប័ន ទៅទស្សនានៅក្រុងកោះរ៉ុងក្នុងខេត្តព្រះសីហនុកាលពីសប្តាហ៍មុននេះ។
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននៅលើកោះរ៉ុង លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា នៅតាមបណ្តាកោះមួយចំនួនក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជនដើម្បីវិនិយោគអភិវឌ្ឍជាគោលដៅទេសចរណ៍។ យ៉ាងណាមិញ ការផ្តល់សិទ្ធិវិនិយោគនេះត្រូវតែមានការអភិវឌ្ឍ ហើយបើគ្មានសកម្មភាពអភិវឌ្ឍអីទេ រដ្ឋាភិបាលនឹងពិចារណាដកហូតយកមកគ្រប់គ្រងវិញ។
ខេត្តព្រះសីហនុមានកោះសរុបចំនួន ៣០ ថ្មដុះចំនួន ០២ និងថ្មប៉ប្រះទឹកចំនួន ០៥។ ក្នុងចំណោមកោះនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តព្រះសីហនុ មានកោះចំនួន ១៩ ដែលរាជរដ្ឋាភិបាលផ្តល់គោលការណ៍វិនិយោគដល់ក្រុមហ៊ុនឯកជនចំនួន ២៤ ក្រុមហ៊ុន។
ក្នុងនោះក៏មានកោះចំនួន ៥ កំពុងអភិវឌ្ឍនិងដំណើរការអាជីវកម្ម ក្នុងនោះមានកោះសង្សារ (កោះអូនកោះបង) កោះក្របី កោះតាកៀវ កោះឬស្សី និងកោះរ៉ុង៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


