ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ បន្តសម្អាតរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងមូលដ្ឋានជាប្រចាំ
រដ្ឋបាលខណ្ឌឫស្សីកែវ បន្តសម្អាតរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានជាប់ជាប្រចាំ ក្រោមការណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ឲ្យ រដ្ឋបាលខណ្ឌទាំង ១៤ យកចិត្តទុកដាក់ បន្តធ្វើការសម្អាត និងរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវ ប្រជាការពារ សង្កាត់ បានបន្តចុះឈូសឆាយដីដែលកល់លើផ្លូវ កើបយកសំរាម កាប់មែកឈើ បោសសំអាតចិញ្ចើមផ្លូវ លើកាឡូរ៉ាថ្មើរជើង និងកាប់គាស់ស្មៅដុះទ្រុបលើផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណភាព ចិញ្ចើមថ្នល់។

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពី លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌ បានដាក់បទបញ្ជាឲ្យកម្លាំងសណ្ដាប់ធ្នាប់ ប្រជាការពារសង្កាត់ទាំងអស់ ក្នុងមូលដ្ឋាន សហការចូលរួមធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវ បរិស្ថានស្អាត អនាម័យល្អ និងទីក្រុងមានសោភ័ណភាពផងដែរ។

ជាចុងក្រោយ តាងនាមរដ្ឋបាលខណ្ឌ ក៏ស្នើឲ្យ ប្រជាពលរដ្ឋ ត្រូវរួមគ្នាសម្អាតនៅមុខផ្ទះឲ្យបានស្អាតជាប្រចាំ។ ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ។ មិនត្រូវបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព៕
អត្ថបទ ៖ សំណាង







-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


