Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ ដាក់គ្រឿងចក្របន្ថែមពន្លឿនស្តារព្រែកបាក់ទូក ឱ្យទាន់បានមុនពេលរដូវវស្សាចូលមកដល់

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌ រួមជាមួយមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាពការងារកាយស្តារព្រែកបាក់ទូក ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចំនួន៣ រួមមាន សង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ និងសង្កាត់ឫស្សីកែវ កាលពីព្រឹក ទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យនោះ អាជ្ញាធរខណ្ឌបានសម្រេចដាក់បន្ថែមគ្រឿងចក្រ ដើម្បីពន្លឿនដំណើរការកាយស្តារព្រែកឲ្យបានរហ័ស និងទាន់ពេលវេលា មុនពេលរដូវវស្សាចូលមកដល់ ដើម្បីធានាឲ្យមានការបង្ហូរទឹកបានល្អ និងកាត់បន្ថយហានិភ័យជំនន់ទឹកភ្លៀងនៅក្នុងតំបន់។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បានបញ្ជារឲ្យកម្លាំង រុះរើសំណង់ខ្ទមតូចធំ ដែលប្រជាពលរដ្ឋសង់រំលោភលើមាត់ព្រែក ដោយប្រើប្រាស់សម្រាប់អត្ថប្រយោជន៍ផ្ទាល់ខ្លួន ដែលបណ្តាលឲ្យរារាំងដល់លំហូរទឹក។

លោក ជិន ប៊ុនធឿន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីការស្តារព្រែកបាក់ទូកបានបញ្ចប់១០០ភាគរយ សូមបញ្ឈប់ការបោះសំរាមចូលក្នុងព្រែក ព្រោះអាចបង្កការរាំងស្ទះដល់ចរន្តទឹក ធ្វើឲ្យទឹកហូរយឺតនៅពេលមានភ្លៀងធ្លាក់ និងអាចប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានរស់នៅផងដែរ។

អាជ្ញាធរខណ្ឌបានបញ្ជាក់ថា ការស្តារព្រែកបាក់ទូកនេះ គឺជាវិធានការសំខាន់មួយក្នុងការកែលម្អប្រព័ន្ធបង្ហូរទឹក និងបង្កើនសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម