សេដ្ឋកិច្ច
តម្លៃគ្រឿងសមុទ្រ បានកើនឡើងបន្តិច នៅដំណាច់ឆ្នាំ ២០២៤
បច្ចុប្បន្នតម្លៃគ្រឿងសមុទ្របានកើនឡើងបន្តិចនៅក្នុងខេត្តព្រះសីហនុ ដោយសារកំណើនទេសចរក្នុងស្រុក និងអន្តរជាតិ ខណៈតម្រូវការកើនឡើង។

លោក ជិន សំណាង ម្ចាស់សិប្បកម្ម សុគា ផលិតផលសមុទ្រសុខភាពខេត្តព្រះសីហនុបានឱ្យដឹងថា តម្លៃក្ដាមបានឡើងប្រមាណ ៥% ទៅ ១០% ពីមុន ៥ ម៉ឺន ក្នុងមួយគីឡូក្រាម ឥឡូវអាចលក់បាន ៦ ម៉ឺនរៀល ទៅ ៦ ម៉ឺន ៥ ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈបង្គាស្រស់ និងមឹកក៏ឡើងដូចគ្នា។
លោក ជិន សំណាង៖ «ប៉ុន្មានថ្ងៃនេះ មានកម្មវិធីបុណ្យជាតិ និងអន្តរជាតិ ហើយភ្ញៀវឃើញដើរលេងច្រើនតាមតំបន់ឆ្នេរកើនឡើង ធ្វើឱ្យតម្រូវការកើនឡើង ទើបតម្លៃក៏កើនឡើង»។

លោក ជិន សំណាង អះអាងថា ទិន្នផលហាក់មានការធ្លាក់ចុះបន្តិចនៅក្នុងឆ្នាំនេះ ដោយសារអាកាសធាតុប្រែប្រួលធ្វើឱ្យទូកនេសាទមិនសូវចេញទូក ខណៈអ្នកនេសាទខ្លះ បានលើកឡើងថា មានការប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៣ កម្ពុជាប្រមូលផលនេសាទសមុទ្របាន ១២៥ ៥០០ តោន ដែលកើនឡើង ៣០០ តោន ធៀបនឹងឆ្នាំ ២០២២៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


