សន្តិសុខសង្គម
មន្ត្រីជំនាញរកឃើញបង្គាស្រស់នាំចូលពីប្រទេសវៀតណាម មានសារធាតុគីមីហាមឃាត់
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានរកឃើញបង្គាស្រស់មួយចំនួនដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាមមានចាក់សារធាតុគីមីហាមឃាត់ ក្រោយធ្វើតេស្ដបឋមបន្ទាប់ពីស្ទាក់ឃាត់ការនាំចូលតាមរថយន្ដមួយគ្រឿង។

ការរកឃើញបង្គាស្រស់មានចាក់សារធាតុគីមីនេះ ធ្វើឡើងដោយមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តណ្ដាល សហការជាមួយនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ដោយបានត្រួតពិនិត្យ និងធ្វើតេស្តបឋមលើផលិតផល ត្រីញៀនក្លាសេ និងបង្គាស្រស់មួយចំនួនដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម ដឹកដោយរថយន្ដតួរីសពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8196។

បើតាមមន្ត្រីជំនាញ បង្គាស្រស់ទាំងនេះមានចាក់បន្ថែមនូវសារធាតុហាមឃាត់ និងការដឹកជញ្ជូនផលិតផលទាំងនោះមិនមានលិខិតអនុញ្ញាតនាំចូល និងការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ បន្ទាប់ពីពិនិត្យ និងដោយមានការឯកភាពពី ព្រះរាជអាជ្ញា មន្រ្តីជំនាញបានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះភ្លាមៗជៀសវាងបង្កផលប៉ះពាល់សុខភាពអ្នកបរិភោគ៕







-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


