សេដ្ឋកិច្ច
តម្លៃគ្រឿងសមុទ្រធ្លាក់ចុះបន្តិច គ្រាដែលទិន្នផលកំពុងកើនឡើង
នៅរដូវវស្សានេះ តម្លៃគ្រឿងសមុទ្រនៅខេត្តព្រះសីហនុបានធ្លាក់ចុះបន្តិច គ្រាដែលទិន្នផលនេសាទសមុទ្រកំពុងមានការកើនឡើង។
លោក ជិន សំណាង ម្ចាស់សិប្បកម្ម សុគា ផលិតផលសមុទ្រសុខភាពខេត្តព្រះសីហនុបានឱ្យដឹងថា តម្លៃក្ដាមប្រភេទលេខ១ បានធ្លាក់ចុះបន្តិចនៅខែវស្សានេះ ដែលចុះចន្លោះពី ៥ ពាន់រៀលទៅ ១ ម៉ឺន ៥ ពាន់រៀល ដែលកាលពីមុនអាចលក់បាន ៦ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឥឡូវលក់បាន ៤ ម៉ឺន ៥ ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃបង្គាស្រស់ អាចលក់បាន ១ ម៉ឺន ៨ ពាន់រៀល ទៅ ២ ម៉ឺន ២ ពាន់រៀលក្នុងមួយគីឡូក្រាម។

ចំណែកបង្គាប្រភេទកណ្ដាលបានតម្លៃ ៣ ម៉ឺនរៀល ទៅ ៣ ម៉ឺន ៥ ពាន់រៀល ខណៈប្រភេទធំតម្លៃ ៤ ម៉ឺន ៥ ពាន់ ទៅ ៥ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ រីឯតម្លៃមឹក មិនមានការប្រែប្រួលនោះទេ គឺនៅរក្សាតម្លៃធម្មតាចាប់ពី ៣ ម៉ឺន ៥ ពាន់រៀលឡើងទៅក្នុងមួយគីឡូក្រាម។
លោក ជិន សំណាង សង្កេតឃើញថា ខែវស្សានេះ ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុ មានការថមថយ ហើយផលនេសាទទទួលបានច្រើនជាងមុន មានន័យថាការផ្គត់ផ្គត់ច្រើនជាងតម្រូវការ ដែលជាហេតុផលធ្វើឱ្យតម្លៃគ្រឿងសមុទ្រធ្លាក់ចុះ។
លោក ជិន សំណាងបញ្ជាក់ថា៖ «ទិន្នផលនេសាទខែវស្សានេះ មានការកើនឡើង នេសាទបានច្រើនជាងខែប្រាំង ក៏ប៉ុន្តែតម្លៃធ្លាក់ថ្លៃ»។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញថា ផលនេសាទរយៈពេល ៥ ខែដើមឆ្នាំ ២០២៤ ទទួលបានជាង ២ ម៉ឺនតោន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៣ កម្ពុជាប្រមូលផលនេសាទសមុទ្របាន ១២៥ ៥០០ តោន ដែលកើនឡើង ៣០០ តោន ធៀបនឹងឆ្នាំ ២០២២៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


