ព័ត៌មានជាតិ
អាជ្ញាធរក្រុងកំពតបញ្ជាក់ថា មិនមានអាជីវករណាលក់គ្រឿងសមុទ្រដំឡើងតម្លៃនោះទេ
ទោះអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌក៏ពិតមែន តែអាជីវករនិងអ្នកលក់គ្រឿងសមុទ្រនៅតាមផ្សារក្នុងក្រុងកំពត មិនមានអ្នកណាហ៊ានដំឡើងតម្លៃលក់ឡើយ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរក្រុងកំពត។

នាថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤នេះ លោក អែត សារិទ្ធ អភិបាលរងក្រុងកំពតបានចុះសង្កេតពិនិត្យមើលជាក់ស្តែងរបស់អាជីវករលក់គ្រឿងសមុទ្រនៅផ្សារសាមគ្គីទីរួមខេត្តកំពតហើយអាជីវករលក់ដូរក៏បានបញ្ជាក់ដែរថា ទោះបីថ្ងៃបុណ្យភ្ជុំបិណ្ឌមានភ្ញៀវច្រើន លក់ដាច់ក៏ពិតមែន តែពួកគាត់មិនបានដំឡើងថ្ងៃនោះទេ ខណៈដែលអាជ្ញាធរក្រុងកំពត បានបញ្ជាក់ថា ការផ្តល់សេវាទេសចរណ៍ផ្សេងៗក្នុងក្រុង ពិសេសអាជីវករលក់ដូរគ្រឿងសមុទ្រតាមផ្សារនានា ស្តាប់តាមការណែនាំបានល្អ ដោយពួកគាត់បានរក្សាតម្លៃនៅធម្មតាដដែល។

អាជីវករលក់គ្រឿងសមុទ្រនៅផ្សារសាមគ្គីទីរួមខេត្តកំពត បានបញ្ចាក់ថា ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ការលក់ដូរដាច់ច្រើនជាងថ្ងៃធម្មតា ប៉ុន្តែពួកគាត់មិនបានដំឡើងថ្លៃគ្រឿងសមុទ្រទេ។ នៅកន្លែងគាត់ ធ្លាប់លក់នៅថ្ងៃធម្មតាតម្លៃប៉ុន្មាន ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ នៅរក្សាតម្លៃនោះដដែល ព្រោះពួកគាត់យល់ថា ពួគគាត់លក់រៀងរាល់ថ្ងៃ ត្រូវការឲ្យភ្ញៀវមកទិញជាប្រចាំ មិនមែនទិញម្តង រាងហើយបាត់មុខរហូតនោះទេ។


អភិបាលរងក្រុងកំពត លោក អែត សារិទ្ធ បានបញ្ជាក់ថា តាមការសង្កេតពិនិត្យជាក់ស្តែង និងតាមបទពិសោធនាពេលកន្លងមក អាជីវករខេត្តកំពត រក្សាបាននូវភាពស្មោះត្រង់ ថ្លៃថ្នូរ មិនដែលធ្វើឲ្យអតិថិជន ឬភ្ញៀវទេសចរណាម្នាក់ថ្នាំងថ្នាក់ចិត្តនោះទេ។ លោក អែត សារិទ្ធ អភិបាលរងក្រុងកំពតបានកោតសរសើរចំពោះ ទឹកចិត្តរបស់អ្នកផ្តល់សេវាទេសចរណ៍ក្នុងខេត្តកំពត ទាំងម្ចាស់កន្លែងស្នាក់នៅ អាហារដ្ឋាន ភោជនីយដ្ឋាន និងបងប្អូនលក់ដូរតាមផ្សារនានា បានរក្សាតម្លៃថេរល្អ មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទានធំៗឡើយ ។


ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលរងក្រុងកំពត ស្នើសុំឲ្យបងប្អូនដែលប្រកបរបរលើវិស័យទេសចរណ៍ក្នុងក្រុង ក៏ដូចជាខេត្តកំពតទាំងមូល ជួយពង្រឹងបន្ថែមនូវ គុណភាពសេវា ការបដិសណ្ឋាកិច្ចល្អ និងមានទំនួលខុសត្រូវលើកការររៀបចំអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរ៕



អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


