Connect with us

ព័ត៌មានជាតិ

ភូមិ​ដាច់ស្រយាល​ចំនួន ២ ក្នុងស្រុក​អូរគ្រៀង​សែនជ័យ អំឡុង​​ខែកុម្ភៈ អាច​ប្រឈមខ្វះទឹកប្រើប្រាស់

បានផុស

នៅ

ភូមិដាច់ស្រយាល ចំនួន ២ភូមិ គឺភូមិកូនវ៉ា ស្ថិតក្នុងឃុំស្រែជិះ និងភូមិប៉ាក្លែ ឃុំរលួស​សែន​ជ័យ ស្ថិតក្នុងស្រុក​អូរគ្រៀងសែនជ័យ ខេត្តក្រចេះ អាចនឹងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់ខ្លាំង នៅចន្លោះខែកុម្ភ ដល់ខែមេសា ឆ្នាំ​២០២៥ ខាងមុខនេះ ខណៈដែលអាជ្ញាធរស្រុកបានត្រៀមរួចជាស្រេចក្នុងការដឹកទឹកចុះចែកជូនប្រជាពលរដ្ឋ។

លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ ក្នុង​ខេត្តក្រចេះ​បានឲ្យកម្ពុជាថ្មីដឹងថា នៅស្រុកអូរគ្រៀងសែនជ័យ មានឃុំចំនួន ២ គឺឃុំស្រែជិះ និងឃុំរលួសសែន​ជ័យ ដែលប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដូចកាលពីឆ្នាំ២០២៣ កន្លងទៅ។ ប៉ុន្តែឆ្នាំ​២០២៥ ខាងមុខនេះ ខាងធនាគាពិភពលោកបានទម្លាក់គម្រោងអណ្តូងទឹក ដោយនឹងចុះធ្វើនៅដើមឆ្នាំ​២០២៥​នេះ។ គម្រោងអណ្តូងដែល​រដ្ឋបាលស្រុកអូរគ្រៀងសែនជ័យទទួលបានពីធនាគាពិភពលោក ក្នុងនោះ​ឃុំ​រលួស​សែន​ជ័យមានចំនួនជាង ១០០ អណ្តូង និងនៅឃុំស្រែជិះ មានចំនួន ៤៦ អណ្តូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ អ្វីដែលជាបញ្ហាប្រឈមចំពោះក្រុមការងារខួងអណ្តូង ទី១ គឺបញ្ហាផ្លូវឆ្ងាយ ជាប្រភេទផ្លូវរទះគោពិបាកក្នុងការ​ធ្វើដំណើរចូលទៅដល់ ទី២ គឺបញ្ហាជម្រៅអណ្តូងទម្រាំ​ខួងបានទឹកប្រើប្រាស់ អាចជម្រៅចាប់ពី ៤០ ម៉ែត្រទៅ ៦០ ម៉ែត្រ។

លោកអភិបាលស្រុកអូរគ្រៀងសែនជ័យបន្ដថា ចំពោះលទ្ធភាពផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ បច្ចុប្បន្ននៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារប្រជាពលរដ្ឋរស់នៅតាមតំបន់នោះ​នៅឆ្ងាយៗដាច់ពីគ្នា ដោយតំបន់ខ្លះនៅចម្ងាយចាប់ពី ១០ ទៅ ២០ គីឡូម៉ែត្រ។

លោកបានបញ្ជាក់ថា ភូមិដែលប្រឈមបញ្ហាកង្វះទឹក មានភូមិកូនវ៉ា ស្ថិតក្នុងឃុំស្រែជិះ មានប្រជាពលរដ្ឋប្រមាណជា ១១០ គ្រួសារ និងឃុំរលួសសែនជ័យ គឺភូមិប៉ាក្លែ មានប្រជាពលរដ្ឋប្រមាណជា ១២០ គ្រួសារ។

ក្នុងនាមលោកជាអភិបាលស្រុក និងជាប្រធានគណបញ្ជាការឯកភាពស្រុក លោក ឈា ផល្លី បាន​ឲ្យដឹងថា លោក​បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចុះចែកទឹកជូនប្រជាពលរដ្ឋ ដើម្បីឲ្យទាន់ពេលវេលា ពេលប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់។ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ចន្លោះចាប់ពីខែកុម្ភ ដល់ខែមេសា អាចមានបញ្ហាប្រឈមខ្វះទឹកខ្លាំង ប៉ុន្តែឥឡូវនេះ នៅមិនទាន់ខ្វះទឹកប្រើប្រាស់នៅឡើយទេ ដោយសារនៅតាមដងអូរ ព្រែកនៅមានទឹកគ្រប់គ្រាន់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៥ នាទីutes មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៥ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៥ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម